ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អាជ្ញាធររាជធានីភ្នំពេញបុគ្គលដែលលួចលាក់បើកខារ៉ាអូខេ ក្លឹបកម្សាន្តល្មើសវិធានការរដ្ឋបាល នឹងមិនឱ្យបើកអាជីវកម្មរបស់ខ្លួនជាអចិន្ត្រៃយ៍

អាជ្ញាធររាជធានីភ្នំពេញបុគ្គលដែលលួចលាក់បើកខារ៉ាអូខេ ក្លឹបកម្សាន្តល្មើសវិធានការរដ្ឋបាល នឹងមិនឱ្យបើកអាជីវកម្មរបស់ខ្លួនជាអចិន្ត្រៃយ៍

(ភ្នំពេញ)៖ បុគ្គលដែលលួចលាក់បើកខារ៉ាអូខេ ក្លឹបកម្សាន្តសប្បាយ ល្មើសវិធានការរដ្ឋបាលដោយរឹងរួស ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ នឹងមិនអនុញ្ញាតឱ្យបើកអាជីវកម្មរបស់ខ្លួនបន្តទៀតជាអចិន្ត្រៃយ៍។ នេះបើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

ការបញ្ជាក់បែបនេះ របស់មន្ត្រីជាន់ខ្ពស់រាជធានីភ្នំពេញ បានធ្វើឡើងក្រោយមានម្ចាស់ទីតាំងខារ៉ាអូខេ ទីតាំងកម្សាន្តមួយចំនួនតូចបន្តលួចបើកដំណើរការអាជីវកម្មរបស់ខ្លួន ដែលល្មើសនឹងបំរាមវិធានការរដ្ឋបាលរបស់អាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគន៍ ២០ កុម្ភៈ។

លោក កើត ឆែ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាឡូវមិនខ្វះទេ អ្នកដែលបើកខារ៉ាអូខេ ឈ្មោះហ្នឹង ទីតាំងហ្នឹងត្រូវបានដកហូតជាអចិន្ត្រៃយ៍ អត់ឱ្យប្រកបអាជីវកម្មហ្នឹងទេ បញ្ជាក់យ៉ាងច្បាស់ ទោះគាត់ជួលដីគេ ក៏ដោយឱ្យតែឈ្មោះហ្នឹងមកសុំ គឺត្រូវបានកត់ត្រាមិនអនុញ្ញាតមករហូត ហើយបើបើកដំណើរការខារ៉ាអូខេលួចលាក់ ហើយឆ្លងជំងឺកូវីដ១៩ទៅអ្នកផ្សេង ត្រូវកសាងសំណុំរឿងទៅតុលាការហើយ»

ជាមួយគ្នានេះដែរ លោក កើត ឆែ បានលើកឡើងថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋ គឺមិនអាចបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ បាននោះទេ។

មន្ត្រីរូបនេះ បានបន្ថែមទៀតថា៖ «បើគ្មានការចូលរួមពីប្រជាពលរដ្ឋ គឺមិនអាចបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ បាននោះទេ កាលពីសប្តាហ៍មុន នៅខណ្ឌសែនសុខ អាជ្ញាធរបានបិទហាងខារ៉ាអូខេមួយ អញ្ចឹងកាលណាបងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់នៅតែមិនភ្ញាក់រឮកចូលរួម ជាមួយរាជរដ្ឋាភិបាល ការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនអាចទៅរួចនោះទេ ការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈនេះ គឺផ្តើមចេញពីបងប្អូនទាំងអស់គ្នា»

លោក កើត ឆែ បានបន្តថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានការលួចលាក់បើកខារ៉ាអូ ប៉ុន្តែអាជ្ញាធរបានចុះទៅបង្ក្រាបបានទាន់ពេលវេលា ខណៈនៅតាមបណ្តាខេត្តមួយចំនួន មានករណីឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្តដែលម្ចាស់អាជីវកម្មទាំងនោះលួចលាក់បើកជាដើម។ មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញរូបនេះ បានស្នើសុំដល់បណ្តាញផ្សព្វផ្សាយទាំងអស់ មេត្តាចូលរួមចង្អុលបង្ហាញទីតាំងខារ៉ាអូ ក្លឹបកម្សាន្តសប្បាយទាំងអស់ ល្មើសនឹងការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឈានទៅបិទតាំងខាងលើនេះ ដែលជាកន្លែងឆ្លងចម្លងជំងឺកូវីដ១៩ ជាដើម។

លោកបានបញ្ជាក់ថា ការចូលរួមផ្តល់ព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយនានា គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងឈានទៅរកការបិទសបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផងដែរ។ បន្ថែមពីនេះការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជាវិធានការដ៏មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនេះជាដើម។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បានចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖
* សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
* អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ
* រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា
* អាជីវកម្មម៉ាស្សា
* រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឱ្យលើសទី១៥នាក់ លើកលែងតែចំពោះករណី ដូចមានកំណត់នៅក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |