ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានាធិបតី​ប្រេ​ស៊ី​លទស្សន៍ទាយ​ថា ​ប្រេ​ស៊ី​ល​ឈ្នះ​អា​ហ្ស​ង់​ទីន ៥-០ វគ្គ​ផ្ដាច់ព្រ័ត្រ Copa America

ប្រធានាធិបតី​ប្រេ​ស៊ី​លទស្សន៍ទាយ​ថា ​ប្រេ​ស៊ី​ល​ឈ្នះ​អា​ហ្ស​ង់​ទីន ៥-០ វគ្គ​ផ្ដាច់ព្រ័ត្រ Copa America

​បាល់ទាត់៖ ​ស្របពេល​ជាមួយ Euro ២០២០ ដែរ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាមេរិក​ឡាទីន Copa America នឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ខាងមុខ​នេះហើយ​ ដែល​នឹង​ជា​ជំនួប​រវាង​ក្រុម​យក្ស​ទាំងពីរ​នៅ​អាមេរិក​ខាងត្បូង ប្រេ​ស៊ី​ល​ជួប​អា​ហ្ស​ង់​ទីន​។

អំឡុង​ប្រជុំ​ជាមួយ​មេដឹកនាំ​អាមេរិក​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​តាមរយៈ​ប្រព័ន្ធ​អន​ឡាយ ប្រធានាធិបតី​ប្រេ​ស៊ី​ល​ លោក Jair Bolsonaro បាន​និយាយ​បែប​លេងសើច​ទៅកាន់​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​ លោក Alberto Fernandez ថា​ ប្រទេស​របស់​លោក​នឹង​យកឈ្នះ​អា​ហ្ស​ង់​ទីនដល់​ទៅ ៥-០​។ ​​ការប្រកួត​រវាង​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​វគ្គ​ផ្តាច់ព្រ័ត្រ Copa America នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Estadio do Maracana ទីក្រុង Rio de Janiero ប្រទេស​ប្រេ​ស៊ី​ល​។

​​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​នឹង​ជា​ឱកាស​របស់​ខ្សែប្រយុទ្ធ​ ដែល​ផុត​កុងត្រា​ជាមួយ Barcelona, Lionel Messi ក្នុងការ​ស្វែង​រកពាន​លើកដំបូង​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន និង​បញ្ចប់​ការទន្ទឹងរង់ចាំ​របស់​អា​ហ្ស​ង់​ទីន​ ដែល​ខកខាន​ឈ្នះ​ជើងឯក​សំខាន់ៗ​ណាមួយ ២៨ឆ្នាំ​។ ​​អា​ហ្ស​ង់​ទីន​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក Copa America ច្រើនជាងគេ ១៤ដង បន្ទាប់ពី​អ៊ុយ​រូ​ហ្កា​យ​ដែល​ឈ្នះ ១៥ដង​។ ​តែ​អា​ហ្ស​ង់​ទីន​បាន​ខកខាន​ឈ្នះ​ជើងឯក Copa America នេះ​តាំងពី​ឆ្នាំ១៩៩៣​។ ​ចំណែក​ប្រេ​ស៊ី​ល​ធ្លាប់​ឈ្នះ​ជើងឯក ៩លើក​ និង​ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៩៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |