ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឡុង សុខហៀង និង សម្រេច សន្យា ចេញបទរួមគ្នានៅក្លាស៊ិក

បន្ទាប់ពីមានឱកាសក្លាយ ជាតារាចម្រៀងប្រចាំផលិតកម្មក្លាសុិក លោក ឡុង សុខហៀង ដែលគេស្គាល់ច្រើនថា ជាប្រធានក្លិបសិល្ប:មួយ និងក្នុងសកម្មភាពសប្បុរសធម៌ ត្រូវគេកត់សម្គាល់ថា មានបទចម្រៀងចេញបង្ហោះ ជាហូរហែរ។ យ៉ាងណាមិញ លោកទើបតែមានបទឆ្លងឆ្លើយជាមួយតារាចម្រៀង កញ្ញា សម្រេច សន្យា ដែលជាតារារះថ្មី នៅផលិតកម្មក្លាសុិក ដែលជាបទលើកឡើង ពីបុណ្យភ្ជុំជាលើកដំបូងប៉ុណ្ណោះ ខណ:ដែលបទចម្រៀងនេះ ដ្បិតថាជាបទច្នៃប៉ារ៉ូល ពីមរតកដើម តែស្ដាប់ទៅមានន័យ និងពិរោះមួយបែប។

លោក ឡុង សុខហៀង និយាយថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់រដូវភ្ជុំ លោកចេញ តែបទស្មូតៗ ហើយដើរចែកជូនដល់លោកតាលោកយាយ នៅតាមទីអារ៉ាមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែលោក បានក្លាយជាតារាចម្រៀង របស់ផលិតកម្មក្លាសុិក ទើបលោកបញ្ចេញបទចម្រៀង ជាលក្ខណ:ទាក់ទង នឹងរដូវបុណ្យភ្ជុំវិញម្ដង។

លោកថានេះគឺជាចំណងដៃលើកដំបូងដែលខាងផលិតកម្មរៀបចំឲ្យលោក បានច្រៀងជាមួយកញ្ញា សម្រេច សន្យា ហើយជាបទនិយាយពីបុណ្យភ្ជុំ។ យ៉ាងណាមិញនេះ មិនមែនជាបទចុងក្រោយរបស់លោក និង កញ្ញា សម្រេច សន្យា នោះទេ ដោយគ្រោងនឹងច្រៀងរួមគ្នានូវបទចម្រៀងក្រោយៗរួមគ្នាបែបនេះទៀត ជាពិសេសបទឆ្លងឆ្លើយៗ ដោយសារតែមានទឹកដមសំលេងស៊ីគ្នា។

លោក ឡុង សុខហៀង ទទួលស្គាល់ថា ក្នុងមួយរយ:ចុងក្រោយខ្លួន ជោគជ័យខ្លាំងមិនថា អាជីពលក់ផលិតផលអនឡាញ អាជីពលក់ដីធ្លី និងអាជីពរៀបចំតារាឲ្យសម្ដែង តាមផលិតកម្មនោះទេ ប៉ុន្តែលោកក៏មិនភ្លេចសកម្មភាព សប្បុរសធម៌នោះដែរ គឺនៅឆ្លៀតពេលរ៉ៃអង្គាស បើទោះជារវល់ដកឃ្លាមិនចង់រួច។

ក្នុងនោះលោកក៏មិនសម្រុកចេញបទចម្រៀងច្រើនៗនោះដែរ នៅក្នុងផលិតកម្មក្លាសុិក គឺលោកនឹងច្រៀងតែបទមួយចំនួន កុំឲ្យអ្នកគាំទ្រថា ស្ងាត់ប៉ុណ្ណោះ ដើម្បីទុកឱកាសឲ្យអ្នក ជំនាន់ក្រោយ៕

Filed in: ព័ត៌មានថ្មី, សិល្បៈកំសាន្ត

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |