ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អង់គ្លេស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦១ឆ្នាំ​ការប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​

អង់គ្លេស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦១ឆ្នាំ​ការប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​

​បាល់ទាត់៖ ​ទីបំផុត​ក្រុម​តោ​កំណាច​អង់គ្លេស​បានបញ្ចប់​ការទន្ទឹងរង់ចាំ ៥៥ឆ្នាំ​នៃ​ការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ធំៗ និងជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦១ឆ្នាំ​នៃ​ពាន​បាល់ទាត់​អឺរ៉ុប​ក្រោយ​ជ័យជំនះ​លើ​ដា​ណឺ​ម៉ាក​យប់មិញ​។

ក្រោម​ក្រសែភ្នែក​ទស្សនិកជន ៦៦០០០នាក់​នៅ​កីឡដ្ឋាន Wembley ទីក្រុង​ឡុង​ដ៍​ ក្រុម​របស់លោក Gareth Southgate ត្រូវបាន​ដា​ណឺ​ម៉ាក​នាំ​មុខមុន​ដោយនៅ​នាទី​ទី៣០ ដោយ​បាល់ Freekick របស់ Mikkel Damsgaard​។ ​​តែ​នាទី​ទី​៣៩ កីឡាករ​ប្រធាន​ក្រុម​ដា​ណឺ​ម៉ាក Simon Kjaer ធ្វើឱ្យមាន​កំហុស​ចូល​ទី​នៅពេលដែល Saka ប​ញ្ជួ​ន​បាល់​ឱ្យ Sterling ស៊ុត​។​ ​តង់​ទី​២ គ្មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​គ្នា​ទេ ទោះបី​អង់គ្លេស​ដាក់​សម្ពាធ និង​គ្រប់គ្រង​បាល់​បាន​ច្រើន​ក៏ដោយ​។​ ​ម៉ោង​បន្ថែម​ ១៥​នាទី​ពីរដង (AET) នាទី​ទី​១០៤ កីឡាករ Harry Kane ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ​អង់គ្លេស បន្ទាប់ពី​ការ​ស៊ុត​បាល់​ពិន័យ​យ ​១១​ម៉ែត្រ​ត្រូវ​ទះ​ចេញ​ដោយ​អ្នកចាំទី​ដា​ណឺ​ម៉ាក​។​

​ជ័យជំនះ​នេះ​ធ្វើឱ្យ​អង់គ្លេស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ ជើងឯក​ទ្វីបអឺរ៉ុប​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៦០ ហើយក៏​ជាការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ធំ​លើកដំបូង​ដែរ ​បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ១៩៦៦ ដែល​ឈ្នះ​ជើងឯក​ពិភពលោក​លើទឹក​ដី​ខ្លួនឯង​។ ​អង់គ្លេស​នឹងត្រូវ​ជួប​ជាមួយ​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​ដែល​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Wembley នេះ​ដដែល​នៅ​យប់រំលង​អធ្រា​ត​ឈានចូល​ថ្ងៃទី១២ ខែកក្កដា​ចុង​សប្តាហ៍​នេះ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |