ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​តាម​កន្លែង​ណាត់​ប្រឆាំង​នឹង​ការ​រឹបអូស​អំណាច​របស់​យោធា​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន​

ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​តាម​កន្លែង​ណាត់​ប្រឆាំង​នឹង​ការ​រឹបអូស​អំណាច​របស់​យោធា​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន​

​មី​យ៉ាន់​ម៉ា​៖ ការ​តវ៉ា​ដោយមាន​ការ​ចូល​រូ​ម​ពី​មនុស្ស​រាប់​សិប​នាក់ ​ប្រឆាំង​នឹង​ការ​ដណ្ដើម​អំណាច​របស់​យោធា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ បាន​បង្កើត​ជា​ការ​ប្រមូល​ផ្ដុំ​គ្នា​តាម​កន្លែង​ណាត់​កាលពី​ថ្ងៃ​ពុធនៅ​ក្នុង​ទីក្រុងយ៉ាង​ហ្គោ​ន ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​។

ក្រុម​អ្នក​តវ៉ា​បាន​ប្រើ​គ្រាប់​បែកផ្សែង​ ដើម្បី​បង្កើត​បរិយាកាស​ចម្រុះ​ពណ៌​នៅ​ក្នុង​ការ​ជួបជុំ​រយៈពេល​ខ្លី ខណៈ​ដែល​ពួកគេ​បាន​ស្រែក​សុភាសិត​ប្រឆាំង​នឹង​យោធា ទន្ទឹម​នឹង​លើក​ម្រាមដៃ​បី​ជា​សញ្ញា​នៃ​ការ​តវ៉ា​។​ ការ​ប្រមូល​ផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ពុធ ចំ​ពេល​ខួប​លើក​ទី​៥៩ ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​និស្សិត​សកល​វិទ្យាល័យ​មួយ ដោយ​របប​យោធា​មី​យ៉ាន់​ម៉ាដែល​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​១៩៦២​។ ​ការ​ក្រោក​តស៊ូ​ទៅ​នឹង​របប​យោធា​នៅតែ​បន្ត​រយៈពេល ៥​ខែ​បន្ទាប់ពី​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​

ការ​ជួប​ជុំគ្នា​តែមួយ​ប្រាវ​តាម​ការ​ណាត់ បាន​ជំនួស​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​រឹបអូស​អំណាច​របស់​យោធា​ ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពី​ខែ​កុម្ភៈ និង​មីនា ដោយសារ​តែ​មាន​ការ​តបត​ដោយ​ការប្រើ​កងកម្លាំង​សន្តិសុខ​ដ៏​សាហាវ​។​ យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោ​បាយ​ឲ្យ​ដឹង​ថា មនុស្ស​ជាង ​៨៩០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ការ​ដណ្ដើម​អំណាច​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |