ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ការរុះរើ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេ​ នៅភ្នំពេញ​សម្រេច​បាន​ប្រមាណ៩៥ភាគរយហើយ

ការរុះរើ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេ​ នៅភ្នំពេញ​សម្រេច​បាន​ប្រមាណ៩៥ភាគរយហើយ

ភ្នំពេញ ៖ ការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់​របៀបរៀបរយ ​ទៅលើបែត្រី ផ្ទះបណ្ដែតទឹក និង​សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតដល់ពេលនេះ អនុវត្តការងារ​បានប្រមាណ៩៥ ភាគរយហើយ ។ នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំ​សណ្ដាប់ធ្នាប់​លើផ្ទៃទន្លេ​ បានយ៉ាងរលូន និងទទួលបានជោគជ័យ ។

នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សា​រាជធានីភ្នំពេញ​ក្រោម​វត្តមាន ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅ​សាលារាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមាន​ផ្ទះបណ្ដែតទឹក បែត្រី និងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ​ដោយចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រី និងទូកនេសាទ។ ​ការអនុវត្តវិធានការ គឺមានប្រជាពលរដ្ឋ​បានស្ម័គ្រចិត្តរុះរើ​ចេញមកលើ​គោក​មានចំនួន ១២៤២ទីតាំង។ ​ចំពោះទីតាំងចល័ត អាជ្ញាធរបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រី​ជា​បណ្តោះអាសន្ន​ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮ និងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង ។ ទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំងដែលបាននិងកំពុងរុះរើមានចំនួន១៧ទីតាំង ​ដែលការងារនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ភាគរយ ​គិតមកដល់ពេលនេះ។

លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តនូវវិធានការជុំវិញការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ទៅលើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទឹក​តាមដងទន្លេ នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ គឺដោយសារអាជ្ញាធរមានវិធានការចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធ​ និងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។

ឯកឧត្ដម ប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធរ​រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំ​សណ្ដាប់ធ្នាប់​លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរ ​និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ គឺជាថ្ងៃដែលអាជ្ញាធរប្រើវិធានការរដ្ឋបាល​ចុះ​ទៅ​រុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បី​បើកផ្លូវនាវាចរ ​កុំឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ ​គោករាក់ ពិសេសកុំឲ្យបន្ត​ការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ​និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាស​កាល​ក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក​ ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់​សោភ័ណភាព​រាជធានីភ្នំពេញ​ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |