ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួង​ប្រៃសណីយ៍​ទទួល​បាន​ការ​បញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​រហូត​ជាង​២៦​ម៉ឺន​ឧបករណ៍​

ក្រសួង​ប្រៃសណីយ៍​ទទួល​បាន​ការ​បញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​រហូត​ជាង​២៦​ម៉ឺន​ឧបករណ៍​

ភ្នំពេញ ៖ ​គិត​ត្រឹម​ថ្ងៃទី ៤ ខែកក្កដា​ឆ្នាំ ២០២១​នេះ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ទទួល​ការ​បញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​ អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ​លើ​សំណើរ​ទិញ​ចំនួន​៧៤៥ ដោយ​គិត​ជា​ចំនួន​ឧបករណ៍​តេស្ត​សរុប​ គឺមាន​ចំនួន ២៦២,៧៧៥ ឧបករណ៍​។

យ៉ាងណា​ម៉ិ​ញ​ការ​ផ្គត់ផ្គង់​ជាក់ស្ដែង​គឺ​ក្រសួង​ផ្ដល់​ជូន​មុនគេ​ ដល់​បណ្ដា​ក្រុមហ៊ុន​-​ស្ថាប័ន ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ពី​កូ​វីដ​-១៩​។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ប្រៃសណីយ៍​។

ចាប់ពី​ការប្រកាស​លក់ ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ​មក​ត្រឹម​ថ្ងៃទី ​៤​ខែកក្កដា​ ឆ្នាំ​២០២១ ក្រសួង​ប្រៃសណីយ៍​បាន​ទទួល​ការ​បញ្ជាទិញ ​ពី​ក្រុមហ៊ុន​-​ស្ថាប័ន​ចំនួន​លើ​សំណើ​ទិញ​ចំនួន ៧៤៥ សំណើរ​គិត​ជា​បរិមាណ​ឧបករណ៍​គឺមាន ២៦២,៧៧៥​។ នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្តម ម៉ុក រ៉ា​ឌី ជា​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

ឯកឧត្តម​ បន្តថា គិត​ត្រឹម​ថ្ងៃ​ម្សិល​ម៉ិ​ញ​ដដែល​នេះ គឺមាន​ក្រុមហ៊ុន​-​ស្ថាប័ន​ចំនួន​២១០ ​បាន​មក​ទទួល​ឧបករណ៍​តេស្ត​រហ័ស​ពី​ក្រសួង​រួចរាល់ ​ដោយ​គិត​ជា​ឧបករណ៍​គឺ​មាន​ចំនួន ៤៦៦៧៥ ឧបករណ៍​។

​ការ​លក់​ឧបករណ៍​តេស្ត​រហ័ស​ជូន​បណ្ដា​ក្រុមហ៊ុន​-​ស្ថាប័ន ​គឺ​ក្រសួង​ផ្ដល់ជូន​អាទិភាព ​ដល់ទី​តាំង​ដែល​មាន​បុគ្គលិក​ច្រើន និង​កំពុង​ប្រឈម​ហានិភ័យ ​ឬ​មានការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។

ក្រសួង​ក៏​នឹង​ធ្វើ​ការ​ដោះស្រាយ​សំណើ​ទិញ​ផ្សេងទៀត​ស្របតាម​អាទិភាព​ខាងលើ ​ជា​បន្តបន្ទាប់​ទៅ​តាម​បរិមាណ​ស្តុក​របស់​ឧបករណ៍ ដែល​នៅសល់ ​និង​នាំចូល​បន្ថែម​។ ​នេះ​ជា​ការ​បញ្ជាក់បន្ថែម​របស់ ​ឯកឧត្តម អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍​។

ជុំវិញ​ការ​ផ្ដល់នូវ​វគ្គ​បណ្ដុះបណ្ដាល​ពី​ការប្រើប្រាស់​វិញ​ ឯកឧត្តម​ បញ្ជាក់ថា ​ក្រសួង​ប្រៃសណីយ៍​ និង​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​ក្នុង​ការរៀបចំ​ការ​បណ្ដុះ​បណ្ដាល​ដល់​បណ្ដា​ក្រុមហ៊ុន​-​ស្ថាប័ន​ដែល​ត្រូវការ​។ តែ​បច្ចុប្បន្ននេះ ​គឺ​ក្រុមហ៊ុន​ដែល​បាន​ទិញ​នូវ​ឧបករណ៍​តេស្ត​រហ័ស​រួចរាល់ ​គឺ​មាន​ក្រុមការងារ​របស់​ខ្លួន រឺ​បាន​ជួល​នូវ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​បំពេញ​លើ​ការងារ​នេះហើយ​។​ អ្វីដែល​ក្រុមហ៊ុន​-​ស្ថាប័ន​ត្រូវការ​ជា​ចាំបាច់​នាពេលនេះ ​គឺ​ឧបករណ៍​តេស្ត​រហ័ស​ ។

ទោះបីជា​ពុំ​ទាន់​មានការ​បណ្ដុះបណ្ដាល​ពីរ​បៀប​ប្រើប្រាស់​ក្ដី ក្រសួង​ប្រៃសណីយ៍ ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន គឺ​បាន​បង្ហោះ​នូវ​ វីដេអូ​ខ្លី​ស្ដីពី​នីតិវិធី​ប្រើប្រាស់ ឧបករណ៍​តេស្ត​រហ័ស ​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩​ ឱ្យបាន​ត្រឹមត្រូវ ដោយ​វីដេអូ​នោះ មាន​រយៈពេល​ជាង៣​នាទី ជា​ពីរ​ភាសា​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ផងដែរ​។

យោងតាម​សេចក្ដីជូនដំណឹង​កន្លង​ទៅ​របស់ ក្រសួង​ប្រៃសណីយ៍​ បញ្ជាក់ថា​ ឧបករណ៍​តេស្ត​រហ័ស អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដែល​ក្រសួង​ប្រៃសណីយ៍​នាំចូល​ដើម្បី​លក់​ជូន ​ក្រុមហ៊ុន​-​ស្ថាប័ន​នា​ពេលនេះ គឺជា​ផលិតផល​មកពី​ប្រទេស​កូរ៉េ ដោយ​លក់​ក្នុង​តម្លៃ​ដើម​ត្រឹមតែ ៣.៧ ដុល្លារ​ក្នុង​មួយ​ឧបករណ៍​តែប៉ុណ្ណោះ​។ ​ការលក់​ជូន​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ប្រើប្រាស់​សម្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​-​ស្ថាប័ន​របស់​ខ្លួន ​ដោយ​ហាមប្រាម​ការចែក​ចាយ រឺ​ លក់​បន្ត​ជាដាច់ខាត​។

គួរបញ្ជាក់ថា ​ការ​លក់​ឧបករណ៍​តេស្ត​រហ័ស​ អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ របស់​ក្រសួង​ប្រៃសណីយ៍ នាពេលនេះ ​គឺ​ពុំ​ទាន់​អនុញ្ញាត​ឱ្យ​សាធារណជន​ទូទៅ​បញ្ជា​ទិញ​បាន​នោះទេ​។ ​ចំពោះ​សាធារណជន​ដែល​មាន​ការសង្ស័យ គឺ​ត្រូវ​ទៅ​យក​សំណាក​តាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល ឬ​អាជ្ញាធរ បានកំណត់​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |