ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​រលក​ថ្មី​នៃ​ជំងឺ​ COVID-19

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​រលក​ថ្មី​នៃ​ជំងឺ​ COVID-19

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ការ​ឆ្លង​ជំងឺ COVID-19 បាន​ហក់​ឡើង ​១០% ​ក្នុង​មួយ​សប្ដាហ៍​នៅ​សហភាព​អឺរ៉ុប បន្ទាប់ពី​ការ​ស្រុត​ចុះ​រយៈពេល ​២​ខែ ​និង​ការ​ប្រឈម​នឹង​រលក​នៃ​ការ​ឆ្លង​ថ្មី​ដែល​កំពុង​កើន​ឡើង​។​

នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប លោក Hans Kluge បាន​និយាយ​ថា​ ការ​ប្រឈម​ថ្មី​នេះ​បង្កឡើង​ដោយសារតែ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ ការឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី និងសកម្មភាព​សង្គម​ចេះតែ​កើន​ឡើង​។ វា​ក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផង​ដែរ ដែល​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Euro 2020 អាច​ជា​មេ​ចម្លង​ដ៏​ធំ​បំផុត​។ ក្រុម​អ្នកគាំទ្រ​រាប់​រយ​នាក់​ដែល​ត្រឡប់​មកពី​ទីក្រុង​ឡុង​ដ៍ និង​សេន​ភី​ធ័​រ​ស្ប៊​ក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​។​

​មន្ត្រី​ផ្នែក​គ្រាអាសន្ន​សុខភាព​សាធារណៈ​ជាន់ខ្ពស់ ​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Catherine Smallwood បាន​អំពាវនាវ​ដល់​ទី​ក្រុង​នានាដែល​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែម​ទៀត​ ដើម្បី​តាមដាន​សកម្មភាព​រប​ស់​ក្រុម​អ្នកគាំទ្រ​។​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ការ​គំរាមកំហែង​ធំ​បំផុត​ដល់​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |