ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ​ ដាក់​ចេញ​យុទ្ធសាស្ត្រថ្មី​បិទ​ការ​​នាំចូល​តាម​ព្រំដែន​ទាំងអស់​ដើម្បី​ទប់ស្កាត់​មេរោគ​បំប្លែង​ខ្លួនថ្មី

សម្តេចតេជោ​ ដាក់​ចេញ​យុទ្ធសាស្ត្រថ្មី​បិទ​ការ​​នាំចូល​តាម​ព្រំដែន​ទាំងអស់​ដើម្បី​ទប់ស្កាត់​មេរោគ​បំប្លែង​ខ្លួនថ្មី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការជាតិ​ប្រយុទ្ធ​ប្រឆាំងកូវីដ១៩ ​បាន​​ដាក់​ចេញ​នូវ​វិធានការ​យុទ្ធសាស្ត្រថ្មី​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការ​នាំចូល​មេរោគបំប្លែងខ្លួនថ្មី ​ជាពិសេស​ត្រូវពង្រឹងការ​គ្រប់គ្រង​ការចេញចូលតាមព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

តាមរយៈសារពិសេសថ្លែងចេញពីភូមិគ្រឹះក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១កក្កដា​ក្នុងកិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំងកូវីដ១៩ ​សម្តេចតេជោ​ បាន​ដាក់ចេញ​នូវវិធានការ​យុទ្ធសាស្ត្រ​ថ្មីៗ​ ជាពិសេស ការ​ទប់ស្កាត់​ការនាំចូល​នៅតាមព្រំដែនទាំងអស់​ត្រូវពង្រឹងការ​ចេញ​ចូលតាមព្រំដែន​ទាំងអស់​ទាំង​ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសសម្តេចមិនស្តីបន្ទោសទេ​នៅក្នុងពេលវេលានេះ ។ ​ប៉ុន្តែ​សម្តេច​ត្រូវតែមានការណែនាំនៅលើចំណុច​ខ្វះខាត​របស់​មន្ត្រី​សុខាភិបាល​ ដូចជាការ​ផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ​ការធ្វើតេស្តរហ័ស​ និង​សម្ភារៈ​ប្រើប្រាស់​ដទៃទៀត​មិន​បាន​ឆ្លើយ​តប​តាមការ​ស្នើសុំ​របស់​ខេត្ត​ ដែលបាននិងកំពុងមាន​ហានិភ័យ​ឆ្លងរាលដាល ​បាន​តាមសំណើរជាដើមនោះ។

សម្ដេច បានបន្ថែមថា ទាក់ទង​ឧបករណ៍​​តេស្តរហ័សនេះ ​នៅ​សល់មិនខ្វះនោះឡើយ ដូច្នេះគ្មានរឿង​អីដែល​ត្រូវ​​​និយាយ​ពី​បញ្ហា​នោះ។

សម្តេច បានបន្តថា ការធ្វើរបៀបនេះ វាមិនខុសពីការដែលហៅថា កងទ័ព​ទៅច្បាំងខ្វះគ្រាប់​ខ្វះ​អាវុធនោះ ​ ។ដូច្នេះសម្តេច បានណែនាំ​សូម​យកចិត្តទុកដាក់ឲ្យច្បាស់ ​ជាពិសេសប្រដាប់​ធ្វើ​តេស្តេរហ័ស ​មិនត្រូវ​ទុក​តែ​ក្នុង​ឃ្លាំងនោះទេ​ រាប់ទាំងសម្ភារៈ​ផ្សេងៗទៀត ដែលពេលវេលានេះ​មិនមែន​ជាពេលវេលាត្រូវស្តីបន្ទោសនោះទេ​ តែជាពេលវេលាត្រូវកែតម្រូវ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |