ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អតីតប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino ទី៣ ស្លាប់នៅអាយុ៦១ឆ្នាំ

អតីតប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino ទី៣ ស្លាប់នៅអាយុ៦១ឆ្នាំ

(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣ (Benigno Aquino III) បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះហើយក្នុងអាយុ ៦១ឆ្នាំ បន្ទាប់ពីលោកត្រូវបានសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋធានីម៉ានីល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច។

យ៉ាងណាក៏ដោយ នៅមុនសេចក្តីប្រកាសអំពីការស្លាប់របស់លោក Benigno Aquino III សេចក្តីរាយការណ៍មួយផ្សេងទៀតបានអះអាងថា លោកត្រូវបានជួយសង្គ្រោះ នៅក្នុងមន្ទីរពេទ្យកាពីតូល (Capitol Medical Centre) នៅក្នុងទីក្រុងក្វេហ្សុន (Quezon) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត មិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ។

ដោយឡែកប្អូនស្រីរបស់ Benigno Aquino III គឺលោកស្រី គ្រីស អាគីណូ (Kris Aquino) ដែលត្រូវជាតារាសម្តែងល្បីឈ្មោះមួយរូបនៅហ្វីលីពីន ក៏បានបង្ហាញមុននៅមន្ទីរពេទ្យទីក្រុងម៉ានីលផងដែរ ប៉ុន្តែលោកស្រីមិនបានថ្លែងអ្វីនោះឡើយ។ ជុំវិញមរណភាពរបស់លោក Benigno Aquino III ចៅក្រមតុលាការកំពូលហ្វីលីពីនលោក ម៉ាវិច ឡេអូណិន (Marvic Leonen) ដែលត្រូវបានលោក Aquino តែងតាំងឲ្យកាន់តំណែងនេះកាលពីឆ្នាំ២០២១ ក៏បានសម្តែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅផងដែរ។

គួរបញ្ជាក់ថា លោក Benigno Aquino III បានកាន់់តំណែងជាប្រធានាធិបតីហ្វីលីពីន ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ហើយចំពោះការស្លាប់របស់លោកក្នុងវ័យ ៦១ឆ្នាំនេះ គឺមិនទាន់មានប្រភពណាមួយបញ្ជាក់ថា លោកបានជួបបញ្ហា ឬមានជំងឺអ្វីឲ្យប្រាកដឡើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |