ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មន្ត្រី​ស៊ីម៉ាក់​ជិត​ពីរពាន់​នាក់​ ទទួលបាន​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​ពី​ព្រះមហាក្សត្រ

មន្ត្រី​ស៊ីម៉ាក់​ជិត​ពីរពាន់​នាក់​ ទទួលបាន​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​ពី​ព្រះមហាក្សត្រ

ភ្នំពេញ ៖ សម្ដេចចៅហ្វា​វាំង គង់ សំអុល ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ព្រះបរមរាជវាំង ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ ព្រះមហាក្សត្រ​ បាន​នាំ​យក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​ចែកជូន​មន្ត្រី បុគ្គលិក​ស៊ីម៉ាក់​ចំនួន​១.៧៧៣​នាក់ ​ នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១​នេះ នៅ​ទី​បញ្ជាការដ្ឋាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ីម៉ាក់​)​។

ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ រួមមាន ៖ មុខ​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ មី​មួយ​កេះ ត្រីខ ម៉ាស់ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ក្នុង​ម្នាក់​។

ថ្លែង​នៅក្នុង​ពិធី​ផ្តល់​ព្រះរាជ​អំណោយ​នេះ ​ សម្ដេចចៅហ្វា​វាំង គង់ សំអុល បាន​ថ្លែងថា​ ព្រះរាជអំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះមហាក្សត្រ​ នៃ​យើង​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​បងប្អូន​ដែល​កំពុង​បំរើ​ការ​នៅ​អង្គភាព​ស៊ីម៉ាក់ ​និង​លើកទឹកចិត្ត​ដល់​បងប្អូន ​ក្នុង​គ្រា​ដែល​ជួប​នូវ​វិបត្តិ​មេរោគ​កូ​វីដ​-១៩​។

ជាមួយគ្នានេះដែរ សម្តេច គង់ សំអុល ​មានប្រសាសន៍​ទៀតថា ព្រះរាជ​ហឫទ័យ សណ្ដោស​ប្រោសប្រណី​ដ៏​មហាប្រសើរ​ថ្លៃថ្លា នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ​និង​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ​សម្ដេចម៉ែ សម្ដេច​យាយ សម្ដេច​យាយទួត ​ដែល​ព្រះអង្គ​តែង​តែមាន​ព្រះរាជ​ហឫទ័យ​ទុកដាក់​ ដ៏​ខ្ពង់ខ្ពស់​ជានិច្ច ​ចំពោះ​សុខទុក្ខ​របស់​ប្រជារាស្ត្រ ​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​ពិសេស​បងប្អូន​មាន​ជីវភាព​ខ្សត់ខ្សោយ ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​ជាដើម​ ត្រូវ​បាន​ព្រះករុណា ព្រះមហាក្សត្រ​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​អម្ចាស់​នៃ​យើង ​ព្រះអង្គ​ប្រោស​ព្រះរាជទាន​នូវ​ ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គ​ឧ​ត្ត​ម​គ្រប់បែបយ៉ាង ​ទាំង​ព្រះ​រាជ​អំណោយ​ សំរាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ​និង​ព្រះ​រាជ​អំណោយ​ជា​ឧ​ត្ត​ម​ប្រយោជន៍ ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ ភូមិ​ឃុំ​ទាំងមូល​ជាដើម​នោះ​។

ក្នុងឱកាស​ដ៏​ប្រសើរ​នោះ សម្តេច​ គង់ សំអុល បាន​ជម្រាប​ជូន​ពី​ព្រះរាជ​បណ្តាំ​ដ៏​ខ្ពង់ខ្ពស់ ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង ​ព្រះអង្គ​មាន​ព្រះរាជ​ហឫទ័យ នឹករលឹក​សាកសួរ​សុខទុក្ខ ក្នុង​ព្រះរាជហឫទ័យ​អាណិត ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​កូនចៅ ចៅទួត របស់​ព្រះអង្គ​ដែល​កំពុង​បំរើ​ការ​ជួន​ដល់​ប្រទេសជាតិ​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |