ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា​នឹង​ចាប់​ផ្តើម​ប្រើ​សុនខ​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ-​១៩ ​នៅ​ពាក់កណ្តាល​ខែក្រោយ​នេះ​

កម្ពុជា​នឹង​ចាប់​ផ្តើម​ប្រើ​សុនខ​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ-​១៩ ​នៅ​ពាក់កណ្តាល​ខែក្រោយ​នេះ​

ភ្នំពេញ ៖ ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​សុនខ (​ឆ្កែ​) ដើម្បី​ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​ នៅ​ពាក់​កណ្តាល​ខែក្រោយ​នេះ ​ខណៈ​សុនខ​ទាំងនេះ ត្រូវ​បាន​បង្ហាត់ រួចរាល់​ហើយ​ ដោយ​មន្ត្រី​ជំនាញCMAC ។

ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រាប់​BTV ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា នេះ​ថា ​សុនខ ​ចំនួន​១០​ក្បាល ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ​មន្ត្រី​ស៊ីម៉ាក់ ​និង​ក្រសួងសុខាភិបាល​ រំពឹងទុក​ថា ​ប្រតិបត្តិការ​ប្រើប្រាស់​សុ​នខ​នេះ​ នឹង​ទទួល​បាន​គុណ​ខ្ពស់​។

ឯកឧត្តម ហេង រតនា ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​សុនខ​ទាំង​១០​ក្បាល​នេះ ​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្វឹក​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​នោះ​ នឹង​ត្រូវ​បែងចែក​ជា​ពីរ​ក្រុម ​និង​នៅ​រង់​ចាំតែ​សម្ភារ បន្ថែម​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​តែប៉ុណ្ណោះ​។

ឯកឧត្តម ហេង រតនា ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ក្នុងអំឡុងពេល​ហ្វឹកហាត់​សុនខ​ប៉ុន្មាន​ខែ​មកនេះ ក្រុមមន្ត្រី​ជំនាញ ពុំ​មាន​បញ្ហាលំបាក​អ្វី​នោះឡើយ ដោយ​អ្នក​ជំនាញ​របស់ CMAC មាន​ទំនុក​ចិត្ត​ខ្ពស់ ព្រោះ នៅ​ប្រទេស​ផ្សេង ​ក៏បាន​ប្រើប្រាស់​រួចហើយ ដូចជា ប្រទេស​អាល្លឺម៉ង់ រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |