ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងកសិកម្ម បង្ហាញមូលហេតុចម្បងៗ ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ

ក្រសួងកសិកម្ម បង្ហាញមូលហេតុចម្បងៗ ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញពីមូលហេតុចម្បងៗមួយចំនួន ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាក់ថា មូលហេតុចម្បងទាំងនោះរួមមាន៖

១៖ ការថមថយផលត្រីពីធម្មជាតិដោយសារ៖
* កំណើនប្រជានេសាទ៖ បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកល ក្នុងការធ្វើនេសាទខ្ពស់។
* ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន។
* ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី។
* កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ នៃការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ។

២៖ មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រី នៅកម្ពុជារួមមាន៖
* មិនមានការព្រមព្រៀងណាមួយ រវាងអ្នកចិញ្ចឹមត្រីក្នុងស្រុក និងអ្នកគាំទ្រការនាំចូល រួមទាំងបណ្តាញអ្នកគាំទ្រ ទាំងពីរភាគីនេះផងដែរ។
* មាននិន្នាការគាំទ្រការនាំចូល ក្នុងគោលបំណងគាំទ្រការធ្វើពាណិជ្ជកម្មសេរី និងគាំទ្រផលិតផលដែលមានតម្លៃទាប ដើម្បីចែកចាយនៅលើទីផ្សារ សម្រាប់ប្រជាជនកម្ពុជា ដែលទទួលបានប្រាក់ចំណូលទាប។

៣៖ ការប្រកួតប្រជែងទីផ្សារក្នុងស្រុក៖
* វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងតម្លៃប្រកួតប្រជែង ជាមួយផលិតផលនាំចូលបានទេដោយមូលហេតុ៖ ការជ្រើសរើសទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប (ខ្វះប្រភពទឹក, បរិស្ថាន
ជុំវិញមិនគាប់ប្រសើរ), ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងចំណីក្នុងការចិញ្ចឹមមានតម្លៃខ្ពស់, បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការចែកចាយភាគច្រើនគ្រប់គ្រង ដោយបណ្តាញអាជីវករនាំចូលត្រី។

៤៖ យន្តការត្រួតពិនិត្យនៃការនាំចូល មានភាពស្មុគស្មាញទាំងបរិមាណ គុណភាព និងកាតព្វកិច្ចនានាសម្រាប់អ្នកនាំចូល និងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើន។

៥៖ វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សា ពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនាំចេញ តម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុក នៅមានតម្លៃខ្ពស់។

ក្រសួងកសិកម្មបន្ថែមថា ក្នុងបរិការណ៍នេះក្រសួង បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីរួមចំណែកដោះស្រាយ បញ្ហាប្រឈមទាំងឡាយ។

ក្រសួងបានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្មបានសហការយ៉ាងល្អប្រសើរ ជាមួយសមាគមវារីវប្បករនៅកម្ពុជាផងដែរ។ អនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ ជាលទ្ធផលជាក់ស្តែងផលិតកម្មវារីវប្បកម្ម ក្នុងឆ្នាំ២០២០នេះ បានកើនឡើងរហូតដល់ជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ជាការពិតធនធានមនុស្សពាក់ព័ន្ធនឹងការងារ វារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើវារីវប្បកម្មនៅកម្ពុជា។ ជាក់ស្តែងមន្ត្រីជំនាញវារីវប្បកម្ម ត្រូវបានទទួលការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងបានយកចំណេះជំនាញនេះទៅបណ្តុះបណ្តាល ដល់កសិករឱ្យចេះចិញ្ចឹមត្រី នៅស្ទើរតែគ្រប់រាជធានី ខេត្តដែលមានសក្តានុពលផលិត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |