ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រៀម​ចាក់​វ៉ាក់សាំង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ និង​កំពង់ស្ពឺ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រៀម​ចាក់​វ៉ាក់សាំង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ និង​កំពង់ស្ពឺ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ គ្រោង​នឹង​ចាប់​ផ្តើម​ដំណើ​រ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំឃាំង​នៅតាម​ពន្ធនាគារ​ដែល​កំពុង​ប្រឈម​ នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ខ្ពស់ ​ដូចជា​នៅ​ខេត្តកណ្តាល​ និង​ខេត្តកំពង់ស្ពឺ​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួងមហាផ្ទៃ​លោក នុត សវ​នា ប្រាប់នៅថ្ងៃនេះ​ថា ក្រសួងសុខាភិបាល ​បានផ្តល់​វ៉ាក់សាំង​ AstraZeneca ចំនួន ៦ ពាន់​ដូ​ស​ដល់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​សម្រាប់​ចាក់​ជូន​ដល់​អ្នក​កំពុង​ជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ដែល​កំពុង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ ដូចជា​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​នៅ​ខេត្តកណ្តាល​ និង​ពន្ធនាគារ​នៅ​ខេត្តកំពង់ស្ពឺ ជាដើម​។

បើ​តាម​អ្នកនាំពាក្យ​ដដែល សម្រាប់​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ដែរនោះ ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំ​នូវ​ដូ​ស​ទី ១ រួចហើយ ​ដោយ​នៅពេលនេះ ​កំពុងតែ​ដំណើរការ​ចាក់​ដូ​ស​ទី ២​។

ជាមួយគ្នានេះ លោក នុត សវ​នា នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ទិន្នន័យ​ច្បាស់​នៃ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ-១៩ ​នៅ​ទូទាំង​ប្រទេស​បាន​នោះទេ​ តែ​យ៉ាងណា​លោក ​អះអាងថា ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​នៅ​ពន្ធនាគារ​មកដល់ពេលនេះ ​មានការ​ថមថយ​ខ្លាំង​ និង​អាច​គ្រប់គ្រង​បាន​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |