ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រោងចក្រ​ចំនួន​១០​ផ្សេងទៀត​ក្នុង​ខណ្ឌមានជ័យ បាន​ផ្អាក​បណ្តោះអាសន្ន ដោយសារ​មាន​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

រោងចក្រ​ចំនួន​១០​ផ្សេងទៀត​ក្នុង​ខណ្ឌមានជ័យ បាន​ផ្អាក​បណ្តោះអាសន្ន ដោយសារ​មាន​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ ៖ មាន​រោងចក្រ​ចំនួន១០​បន្ថែម​ទៀង​ ក្នុង​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​បាន​ផ្អាក​បណ្តោះអាសន្ន ​ក្រោយ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​។ គិត​រហូត​មកទល់ពេលនេះ ​មាន​រោងចក្រ​ចំនួន ១៧​រោងចក្រ ​បានប្រកាស​ផ្អាក​បណ្តោះអាសន្ន ​ហើយ​កម្មករ​និយោជិត​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន​ជាង៥០០​នាក់​។

លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ មានប្រសាសន៍ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៣ មិថុនា ឆ្នាំ​២០២១​នេះ​ថា​ រោងចក្រ​ចំនួន​១០ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ​និង​ស្ទឹងមានជ័យ​៣​។ លោក​ បន្តថា តាម​ការសាកសួរ​ព័ត៌មាន​នានា និង​តាម​ការវាយតម្លៃ​សន្និដ្ឋាន​ ការឆ្លង​ជំងឺ​នេះ​ គឺ​មាន​ច្រើន​សណ្ឋាន​ ដូចជា ជួនកាល​ឆ្លង​ពី​ខេត្ត​ក៏មាន ​ពី​ក្នុង​សហព័ន្ធ​រស់នៅ​ក៏មាន​ ជួនកាល​ឆ្លង​ដែល​កើតចេញពី​រោងចក្រ​ផ្ទាល់​ក៏មាន​។

ទាក់ទង​នឹង​រោងចក្រ​បិទ​បណ្តោះអាសន្ន និង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នេះ ​លោក​បាន​បញ្ជាក់ថា ក្នុងករណី​រោងចក្រ​ណា​ មិន​ចូលរួម​អនុវត្ត ឬ​គោរព​តាម​គោល​ការ​វិធានការ​សុខាភិបាល ដែល​នាំ​ឲ្យ​ផ្ទុះ​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩​ឡើងវិញ ​រោងចក្រ​ទាំងនោះ​ នឹង​ប្រឈម​ការ​បិទ ឬ​ឈាន​ដល់​ការដក​អាជ្ញាប័ណ្ណ​ក៏មាន ​ដែល​យោង​តាម​ស្ថានភាព​ជាក់​ស្តែង​ពី​ការពិនិត្យ និង​វាយតម្លៃ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

លោក​អភិបាលខណ្ឌ​ បាន​បន្ថែមថា គ្រប់​រោងចក្រ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​កូ​វីដ-​១៩ ​ដែលមាន​សិទ្ធិ​បើក​ដំណើរការ​អាជីវកម្ម​វិញ​ បន្ទាប់ពី​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​ ត្រូវ​រង​ចាំ​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​របស់​អាជ្ញាធរ​ដែន​ដី និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នៅក្នុង​រោងចក្រ​ផ្ទាល់​សិន​ ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ធម្មតា​វិញ​បាន​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |