ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ឈិន ឈឿន ពេញចិត្ត​វត្តមាន​លោក Lee Tae Hoon ទោះបីជា​គ្រូ​កាច​ក៏ដោយ​

ឈិន ឈឿន ពេញចិត្ត​វត្តមាន​លោក Lee Tae Hoon ទោះបីជា​គ្រូ​កាច​ក៏ដោយ​

បាល់ទាត់៖ ខ្សែបម្រើ​ចាស់​វស្សា​របស់​សមាគម​កីឡាបាល់ទាត់​ កង​យោធពល​ខេមរភូមិន្ទ កីឡាករ ឈិន ឈឿន បាន​សម្ដែង​ការ​ស្វាគមន៍ និង​ពេញចិត្ត​ជា​ខ្លាំង ចំពោះ​វត្តមាន​អ្នកចាត់ការ​ក្រុម​ថ្មី​លោក Lee Tae Hoon ទោះបី​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ គឺជា​គ្រូ​បង្វឹក​កាច​ក្នុង​ការ​ដឹកនាំ​ក៏ដោយ។​

​ផ្អែកលើ​បទពិសោធន៍​ធ្លាប់​ហ្វឹកហាត់​នៅ​ជម្រើស​ជាតិ ឈិន ឈឿន សប្បាយចិត្តដែល​ថ្នាក់ដឹកនាំ​ក្លិប​អាច​នាំ​យក ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​នេះមក​ដឹកនាំ​ក្រុម ហើយក៏​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែរ។ ខ្សែបម្រើ​រហស្សនាម​ឆា​លី ១២៥CC រូប​នេះ​បាន​ទទួល​ស្គាល់​ថា លោក Lee ពិតជា​កាច​ក្នុង​ការ​ដឹកនាំ តែ​ការ​កាច​នេះគឺ​មាន​ហេតុផល ចង់​ឲ្យ​កីឡាករ​ល្អ និង​រីកចម្រើន ហេតុនេះ​គេ​រំពឹង​ថា វត្តមាន​របស់​លោក Lee នឹង​ធ្វើ​ឲ្យ​ក្រុម​កង​យោធពល​ខេមរភូមិន្ទកាន់តែ​រីកចម្រើន និង​មានការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ថែមទៀត។​ ​​គួរ​បញ្ជាក់​ថា សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រកាស​តែងតាំង​លោក Lee Tae Hoon ជា​អ្នកចាត់ការ​ក្រុម​ថ្មី​របស់​ខ្លួន​កាលពី​ម្សិលមិញ ក្រោម​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ។

ទន្ទឹម​ជាមួយគ្នា លោក Lee បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ដែល​បាន​ត្រឡប់​មក​បំពេញ​ការងារ​នៅ​ប្រទេស​កម្ពុជា​វិញ ដ្បិត​ជា​ប្រទេស​ដែល​លោក​ចង់​ធ្វើការ និង​មិន​ចង់​ឃ្លាតឆ្ងាយ​ឡើយ។ លើស​ពី​នេះលោក​ក៏​រំពឹង​ថា នឹង​រួមចំណែក​អភិវឌ្ឍ​កីឡាករ និង​ក្រុម​កង​យោធ​ពល​ខេមរភូមិន្ទ​ឲ្យ​រីកចម្រើន ឈាន​ទៅ​រក​ការប្រកួតប្រជែង​កម្រិត​ខ្ពស់ និង​មានឈ្មោះ​បោះ​សំឡេង​ក្នុង​តំបន់​ថែម​ទៀត​ផង​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |