ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

WHO សម្រេចដាក់ឈ្មោះផ្លូវការ ឲ្យវីរុសកូវីដ-១៩បំប្លែងថ្មីទាំងអស់ ដើម្បីចៀសវាងការយកឈ្មោះប្រទេស ឬតំបន់មកប្រើប្រាស់

WHO សម្រេចដាក់ឈ្មោះផ្លូវការ ឲ្យវីរុសកូវីដ-១៩បំប្លែងថ្មីទាំងអស់ ដើម្បីចៀសវាងការយកឈ្មោះប្រទេស ឬតំបន់មកប្រើប្រាស់

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា «វីរុស COVID-19 បំប្លែងខ្លួនថ្មី» ទាំងអស់ដែលត្រូវបានរកឃើញនាពេលកន្លងមក នៅក្នុងប្រទេសមួយចំនួន ត្រូវបានដាក់ឈ្មោះសម្គាល់ទៅតាមភាសាក្រិក ដើម្បីងាយស្រួលក្នុងការហៅ និងចៀសវាងការយកឈ្មោះតំបន់ ឬប្រទេសមកសម្គាល់វីរុសបំប្លែងថ្មីទាំងនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

បើតាមអង្គការសុខភាពពិភពលោក នៅក្រោមប្រព័ន្ធកំណត់ឈ្មោះថ្មីនេះ វីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស នឹងត្រូវប្ដូរឈ្មោះមក អាល់ហ្វា (Alpha) រីឯវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា មានឈ្មោះថា ឌែលតា (Delta) និងវីរុសបំប្លែងខ្លួនថ្មីអាហ្រ្វិកខាងត្បូង មានឈ្មោះថា បេតា (Beta)។

ខាងក្រោមនេះគឺជាឈ្មោះសម្គាល់របស់វីរុសបំប្លែងខ្លួនថ្មីជាភាសាក្រិក៖

* វីរុបំប្លែងខ្លួនថ្មីនៅចក្រភពអង់គ្លេស (B.1.1.7) ប្ដូរឈ្មោះមកជា អាល់ហ្វា (Alpha)។
* វីរុសបំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង ( B.1.351) ប្ដូរឈ្មោះមកជា បេតា (Beta)។
* វីរុសបំប្លែងខ្លួននៅថ្មីប្រេស៊ីល ( P.1) ប្ដូរឈ្មោះមកជា ហ្គាំម៉ា (Gamma)
* វីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា (B.1.617.2) ប្ដូរឈ្មោះមកជា ឌែលតា (Delta)។
* វីរុសបំប្លែងខ្លួនថ្មីនៅអាមេរិក (/ B.1.427 / B.1.429) ប្ដូរឈ្មោះមកជា អ៊ែបស៊ីឡុន (Epsilon)។
* វីរុសបំប្លែងខ្លួនថ្មីនៅប្រេស៊ីល ( P.2) ប្ដូរឈ្មោះមកជា ហ្សេតា (Zeta)។
* វីរុសបំប្លែងខ្លួនថ្មី (B.1.525) ប្ដូរឈ្មោះមកជា អេតា (Eta)។
* វីរុសបំប្លែងខ្លួនថ្មីនៅហ្វីលីពីន ( P.3) ប្ដូរមកជា សេតា (Theta)។
* វីរុសបំប្លែងខ្លួនថ្មីនៅអាមេរិក (B.1.526) ប្ដូរមកជា អ៉ីយ៉ូតា (Iota)។
* វីរុសបំប្លែងនៅឥណ្ឌា ( B.1.617.1) ប្ដូរមកជា កាបប៉ា (Kappa)។

គួរបញ្ជាក់ថា ក្រោយការកំណត់ឈ្មោះខាងលើនេះរួចរាល់ WHO ក៏បានអំពាវនាវផងដែរ ឲ្យរដ្ឋាភិបាលប្រទេសនានា រួមទាំងបណ្តាញសារព័ត៌មានទាំងអស់លើពិភពលោក ងាកមកប្រើប្រាស់ឈ្មោះសម្គាល់ថ្មីៗនេះវិញ ព្រមទាំងបោះចោលទម្លាប់នៃការហៅឈ្មោះ វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញនៅតាមប្រទេស ឬតំបន់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |