ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ជម្រើស​ជាតិ​កម្ពុជា​ចាប់ផ្ដើម​ហ្វឹកហាត់​នៅ​បា​រ៉ែ​ន ក្រោយ​តេស្ដ​កូ​វីដ​-១៩ អវិជ្ជមាន​ទាំងអស់​

ជម្រើស​ជាតិ​កម្ពុជា​ចាប់ផ្ដើម​ហ្វឹកហាត់​នៅ​បា​រ៉ែ​ន ក្រោយ​តេស្ដ​កូ​វីដ​-១៩ អវិជ្ជមាន​ទាំងអស់​

​បាល់ទាត់៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បា​រ៉ែ​នដោយ​សុវត្ថិភាព ក្រោយ​ចំណាយ​ពេល​ធ្វើដំណើរ​អស់​រយៈពេល ៣៨​ម៉ោងកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 ពូ​ល ​C (​ជុំ​ទី​២) ក្នុង​សប្ដាហ៍​នេះនៅ​ទីនោះ។​

​បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​ទឹកដី​កណ្ដាល​ភ្លាម ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករនៃ​ក្រុម​គោព្រៃ​កម្ពុជាត្រូវ​បាន​ធ្វើ​តេស្ដ​រក​ជំងឺ​កូ​វីដ​-១៩ ខណៈ​លទ្ធផល​អវិជ្ជមាន​ទាំងអស់ មុន​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបើក​យុទ្ធនាការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ថ្ងៃ​ដំបូង លើទឹក​ដី​បា​រ៉ែ​នកាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ម្សិលមិញ។​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​មួយទៀតក្នុង​បេសកកម្ម​នេះ គេ​ក៏​ឃើញ​វត្តមាន​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅដល់​បា​រ៉ែ​ន ដើម្បី​ដឹកនាំ​ក្រុម​ផ្ទាល់​ជាមួយ​គ្រូបង្វឹក​ថ្មី​លោក Ryu Hirose ផងដែរ បន្ទាប់ពី​លោក​បានរួម​ចំណែក​ជួយ​ក្លិប Neftçi Baku លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់កាល​ពី​ថ្មីៗ។​

​សូម​រំឭកថា ក្រុម​ជម្រើសជាតិ​កម្ពុជាបានធ្វើ​ដំណើរ​ទៅ​ប្រទេស​បា​រ៉ែ​ន កាលពី​យប់​ថ្ងៃទី​២៧ ឈានចូល​ថ្ងៃទី​២៨ ខែឧសភា និង​ទៅដល់​គោលដៅនៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ពោលគឺ​ពួកគេ​មាន​រយៈពេល ៤​ថ្ងៃ​ប៉ុណ្ណោះដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ ​ត្រៀម​ការប្រកួត​សេសសល់ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នេះ។​ ​សម្រាប់​កម្មវិធី​ប្រកួត​សេសសល់​របស់​ក្រុម​គោព្រៃ​កម្ពុជាគឺ​សល់ ៣​ប្រកួត​ក្នុង​ដៃ រួម​មាននៅ​ថ្ងៃទី​៣ ខែមិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នា​វេលា​ម៉ោង ១១៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​), ថ្ងៃទី​៧ ខែមិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) និង​ថ្ងៃទី​១១ ខែមិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) ហើយ​ទាំង ៣​ប្រកួត​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕ ​

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |