ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គួច សុ​កុម្ភៈ ប្រាប់​កីឡាករ​ក្មេងៗឲ្យ​ក្ដោប​ឱកាស​មាស ខណៈ​ជម្រើស​ជាតិ​ធ្វើដំណើរ​ដល់​កូរ៉េ​

គួច សុ​កុម្ភៈ ប្រាប់​កីឡាករ​ក្មេងៗឲ្យ​ក្ដោប​ឱកាស​មាស ខណៈ​ជម្រើស​ជាតិ​ធ្វើដំណើរ​ដល់​កូរ៉េ​

បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ ​ទៅដល់​សាធារណរដ្ឋ​កូរ៉េ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពីចាក​ចេញពី​មាតុភូមិ​កាលពី​ម៉ោង ១១៖៥៥​នាទី​យប់មិញ ប៉ុន្តែ​រង់ចាំ​រយៈពេល ១៦​ម៉ោង​ទៀតមុន​បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​បា​រ៉ែ​ន ដើម្បី​ចូលរួម​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 ពូ​ល​C ជុំ​ទី​២។​

ប៉ុន្តែ​មុន​ចាក​ចេញពី​កម្ពុជា កីឡាករ​វ័យ​ច្រើន​ជាង​គេ​ក្នុង​ក្រុមគឺ​កីឡាករ គួច សុ​កុម្ភៈ បាន​ជំរុញ​ដល់​កីឡាករ​វ័យក្មេងដែល​ទើប​ជាប់​ជម្រើស​ជាតិ​លើកដំបូង ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាពដើម្បី​ក្ដោប​ឱកាស​មាស​នេះ ព្រោះ​នេះ​គឺជា​ឱកាស​ដ៏​កម្រ​សម្រាប់​ពួកគេ។ លើស​ពី​នេះ សុ​កុម្ភៈ ក៏​មាន​ក្ដី​បារម្ភ​មួយ​ចំនួនក្នុង​ការ​ប្រកួត​ជម្រុះ FIFA World Cup Qatar 2022 នៅ​បា​រ៉ែ​ន​នេះ​ដែរ ពិសេស​លើ​កីឡាករ​ក្មេងៗ​តែម្ដង។​​ ​គួរ​បញ្ជាក់​ថា បេសកកម្ម​ក្រៅ​ស្រុក​លើកដំបូងដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី​លោក Ryu Hirose នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជានឹង​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើររហូតដល់ ៣៨​ម៉ោង​ឯណោះទើប​ដល់​ប្រទេស​បា​រ៉ែ​ន ពោល​គឺ​ក្រុម​គោព្រៃ​កម្ពុជា គ្រោង​ធ្វើដំណើរ​ដល់​ទឹកដី​កណ្ដាល ដើម្បី​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក គឺ​ប្រទេស​បា​រ៉ែ​ននា​វេលា​ម៉ោង ២៖២៥​នាទី​រសៀលថ្ងៃ​ទី​២៩ ខែ​ឧសភា។​

​ប៉ុន្តែ​មុន​ចាក​ចេញពី​មាតុភូមិ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏បាន​ធ្វើ​ការ​ជួប​សំណេះសំណាល និង​ជូនពរ​កីឡាករ ព្រមទាំង​គណៈប្រតិភូ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ត្រូវ​បំពេញ​បេសកកម្ម​ចូលរួម​ប្រកួត​ ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នេះ​ផង​ដែរ។​ ​សូម​បញ្ជាក់​ថា កម្ពុជា​នៅសល់ ៣​ប្រកួត​ទៀតសម្រាប់​បេសកកម្ម​លើក​នេះ រួម​មាននៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នា​វេលា​ម៉ោង ១១៖៣០​នាទី​យប់​ (​ម៉ោង​នៅ​កម្ពុជា​), ថ្ងៃ​ទី​៧ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) និង​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) ហើយ​ទាំង ៣​ប្រកួត​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |