ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឣុញនោះ! លោក លឹម វុទ្ធី កូនប្រសារឧកញ៉ា តាំង ផេងប៉ោ  ចាក់ដីរំលោបច្រាំងទន្លេធ្វើជាកម្មសិទ្ធិក្រោមលេសថាស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ដីច្រាំងទន្លេមួយកន្លែងស្ថិតនៅ ភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានលោក លឹម វុទ្ធី ដែលប្រជាពលរដ្ឋល្បីថាជាកូនប្រសារឧកញ៉ា តាំង ផេងប៉ោ ជាថៅកែថ្នាំលាបនិងកញ្ចក់  បានចាក់ដីរំលោភដីច្រាំងទទ្លេរបស់រដ្ឋយ៉ាងរំភើយ ដោយបានរត់ការស្នើសំលិខិតអនុញ្ញាតពីអាជ្ញាធរក្រោមលេសកុហកថាស្ថាបនាផ្លូវ១ខ្សែរទំហំ៨ម៉ែត្រជូនប្រជាពលរដ្ឋ ។

នេះបើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ដែលឣង្គភាពសារព័ត៌មានយើងខ្ញុំទទួលបាន។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយទទួលបានដំណឹងថា លោក លឹម វុទ្ធី ឣះឣាងខ្លួននឹងស្ថាបនាផ្លូវ១ខ្សែដែលមានការខូចខាតជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការអបអរសាទរ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០  លោក លឹម វុទ្ធី បានស្នើសុំស្ថាបនាផ្លូវបេតុង១ខ្សែរទំហំ៨ម៉ែត្រភ្ជាប់ពីភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឣះឣាងតំណាងឲ្យប្រជាពលរដ្ឋ១៣៦គ្រួសារនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាត   ប៉ុន្តែត្រូវអនុវត្តតាមនីតិវីធី និងបទដ្ឋានបច្ចេកទេសរបស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ផ្ទុយទៅវិញឣ្វីដែលប្រជាពលរដ្ឋនឹកស្មានមិនដល់នោះគឺ លោក លឹម វុទ្ធី បែរជាកុហកប្រជាពលរដ្ឋមានចេតនាទុច្ចរិតក្រោមលេសដើម្បីបន្លំភ្នែកមហាជនឆ្លៀតឱកាសចាក់ដីរំលោភច្រាំងទន្លេមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនសោះ។

ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក្នុងតំបន់ខាងលើមានការសោកស្ដាយនិងខកចិត្តយ៉ាងខ្លាំងចំពោះទង្វើររបស់លោក លឹម វុទ្ធី ហើយបានស្នើសំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាពិនិត្យមើលចំពោះទង្វើរខុសច្បាប់ដែលរំលោភបំពានដីរដ្ឋនឹងមានផលប៉:ពាល់ផ្នែកបរិស្ថាន ច្រាំងទន្លេ ក៍ដូចជាមច្ឆាជាតិ លំបាកដល់ប្រជាពលរដ្ឋដែលរស់ក្នុងដំបន់នោះនិងបង្កគ្រោះហានិភ័យផ្សេងៗទៅថ្ងៃក្រោយ ជាពិសេសទង្វើរនេះបានផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានខិតខំថែរក្សាឣភិរក្សធនធានធម្មជាតិសម្បត្តិរដ្ឋជាដើម។

ប្រជាពលរដ្ឋសង្ឃឹមថាឣាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការចំពោះទង្វើរបស់លោក លឹម វុទ្ធី ចំពោះការលុបដីច្រាំងទន្លេរំលោភដីរដ្ឋមកធ្វើជាសម្បត្តិឯកជន ឲ្យធ្វើការយកដីចេញពីច្រាំងទន្លេវិញ និងស្នើសុំឲ្យអាជ្ញាធរចេញប្លង់មេឲ្យសាធារណ:ជន ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់នោះបានដឹងផង។

គួររំលឹកផងដែរថា កាលពីថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានស្នើទៅឣភិបាលរាជធានីខេត្ត ដើម្បីស្នើសុំជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេដោយមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាដល់លទ្ធភាពនៃការរំដោះទឹកនិងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារដីមាត់ច្រាំងទន្លេ ស្ទឹងឬតំបន់មួយចំនួនត្រូវបានចាក់ដីរំលោភបំពាន៕ប្រភព Fast news

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |