ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រកឃើញអ្នកជាប់ពន្ធនាគារនៅភ្នំពេញ និងព្រះសីហនុ សរុប៥២នាក់ ឆ្លងជំងឺកូវីដ១៩

រកឃើញអ្នកជាប់ពន្ធនាគារនៅភ្នំពេញ និងព្រះសីហនុ សរុប៥២នាក់ ឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ អ្នកជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សរុប៥២នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពី លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ។

លោក នុត សវនា បានបញ្ជាក់ថា សម្រាប់អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញ មានចំនួន១៨នាក់។ ដោយឡែក នៅខេត្តព្រះសីហនុ រកឃើញកាលពីដើមខែឧសភានេះ ចំនួន៣៤នាក់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានរំលែកយកទៅដាក់អគារផ្សេងដាច់ដោយឡែក។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងយ៉ាងដូច្នេះថា «តាមលិខិតផ្លូវការនៅពន្ធនាគាររាជធានីភ្នំពេញ មានអ្នកឆ្លងចំនួន១៨នាក់ ហើយនៅខេត្តព្រះសីហនុ ចំនួន៣៤នាក់ (នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ»

សម្រាប់អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩ នៅពន្ធនាគារខេត្តព្រះសីហនុ នឹងត្រូវធ្វើតេស្ដម្ដងទៀត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីបញ្ជាក់អំពីលទ្ធផលថា ពួកគាត់ជាសះស្បើយវិញហើយ ឬមិនទាន់ជាសះស្បើយ។ នេះបើតាមអ្វីដែលលោក នុត សវនា បានគូសបញ្ជាក់។

យ៉ាងណាមិញ សម្រាប់ប្រភពចម្លងដំបូងនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ លោកមិនទាន់អាចបញ្ជាក់លម្អិតឲ្យដឹងនៅឡើយទេ ប៉ុន្ដែតាមការស្រាវជ្រាវជំហ៊ានដំបូង អាចផ្ដើមចេញពីកម្មករសំណង់ដែលដឹកសម្ភារៈចូលពន្ធនាគារ ដើម្បីសាងសង់សំណង់ផ្សេងៗ។ ដោយឡែក សម្រាប់នៅខេត្តព្រះសីហនុវិញ សង្ស័យឆ្លងចេញពីជនជាតិតៃវ៉ាន់ ដែលជាប់ឃុំ ពេលកំពុងត្រៀមបញ្ជូនទៅប្រទេសដើមវិញ។

ជាមួយគ្នានេះ លោក នុត សវនា បានបន្ថែមទៀតថា អ្នកដែលសង្ស័យពាក់ព័ន្ធផ្សេងទៀត ទាំងនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារខេត្តព្រះសីហនុ ត្រូវបានអនុរក្សពន្ធនាគារ សហការជាមួយមន្ដ្រីសុខាភិបាល រៀបចំយកទៅដាក់នៅអគារផ្សេងដាច់ដោយឡែក ដើម្បីតាមដានសុខភាពបន្ដទៀត យ៉ាងយកចិត្តទុកដាក់បំផុត។

ពាក់ព័ន្ធករណីនេះ លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក៏បានផ្ញើលិខិតទៅកាន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញផងដែរ ដោយសុំផ្អាកដឹកជនជាប់ឃុំឡើងជំនុំជម្រះនៅសាលាឧទ្ធរណ៍ មួយរយៈសិន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកជាប់ឃុំ១៨នាក់ឆ្លងជំងឺកូវីដ១៩។

លិខិតដែល ទទួលបាន លោក យិន គន្ធ ក៏បានអះអាងថា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែ កំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកយកសំណាកពិនិត្យធ្វើតេស្ដរកជំងឺកូវីដ១៩ ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |