ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងថ្ងៃទិវាជាតិនៃការចងចាំ សូមជនរួមជាតិស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងថ្ងៃទិវាជាតិនៃការចងចាំ សូមជនរួមជាតិស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍

(ភ្នំពេញ)៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅបានលើកឡើងថា ក្នុងថ្ងៃទិវាជាតិនៃការចងចាំ លោកសូមឱ្យជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍។

ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook ចំថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ចំពោះ៉របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងថ្ងៃទិវាជាតិនៃការចងចាំ ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នា ចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឮកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍»

តំណាងរាស្ត្រវ័យក្មេងរូបនេះ បានបញ្ជាក់ថា ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមថា៖ «ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារសមិទ្ធផលនានាដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |