ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឃាត់មេខ្យល់២នាក់ និងពលករ១៩នាក់ ករណីលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ

ឃាត់មេខ្យល់២នាក់ និងពលករ១៩នាក់ ករណីលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ

(បាត់ដំបង)៖ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានសហការជាមួយសមត្ថកិច្ចថៃ បានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ និងពលករខ្មែរប្រុស ស្រីចំនួន១៩នាក់ ករណីលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សុង សុភ័ក្ត អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំព្រឹក បានបញ្ជាក់ប្រាប់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ យ៉ាងដូច្នេះថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនមេខ្យល់ចំនួន០២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ផូ ផាត អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រៃផ្តៅ ស្រុកពារាំង ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ សា ផាត ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិភ្នំតូចឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បើតាមលោក សុង សុភ័ក្ត, ក្រោយឃាត់ខ្លួនមេខ្យល់ទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

ចំណែកពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន១៩នាក់ ក្នុងចំណោមនេះក៏មានស្ត្រី១នាក់ ពលករទាំងនោះមកពីខេត្តត្បូឃ្មុំ ចំនួន ៦នាក់, ខេត្តព្រៃវែង ៧នាក់ និងមកពីខេត្តកំពង់ឆ្នាំង ចំនួន ៦នាក់ ភ្លាមៗក្រោយឃាត់ខ្លួន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក តាមបណ្តាខេត្តរៀងៗខ្លួនវិញ រយៈពេល១៤ថ្ងៃផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |