ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់ទៅមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលទាំងអស់ មិនត្រូវឃាត់អ្នកបើកបរដើម្បីសួរនាំរកចំណុចល្មើសនោះទេ

ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់ទៅមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលទាំងអស់ មិនត្រូវឃាត់អ្នកបើកបរដើម្បីសួរនាំរកចំណុចល្មើសនោះទេ

(កណ្ដាល)៖ ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់ទៅមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលទាំងអស់ មិនត្រូវឃាត់អ្នកបើកបរឱ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ល្គឹកណាឃើញខុសជាក់ស្ដែងទើបអាចឃាត់ត្រួតពិនិត្យបាន។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅឯស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ហាមដាច់ខាតធ្វើការផាកពិន័យទៅលើរថយន្ត ដែលប្រជាពលរដ្ឋទើបទិញថ្មីៗ មិនទាន់មានស្លាកលេខ ក្នុងករណីពួកគាត់មានឯកសារបញ្ជាក់ត្រឹមត្រូវ។

លោកក្រើនរំលឹកថា ចំណុចដែលត្រូវបានផាកពិន័យ ចំពោះរថយន្តមានចំនួន៩ចំណុចសំខាន់ៗ រីឯម៉ូតូមានចំនួន៧ចំណុច ក្រៅពីនោះមិនត្រូវផាកពិន័យឡើយ។ លោកស្នងការបន្តថា ចំពោះគោលដៅត្រួតពិនិត្យ មិនមានសិទ្ធិធ្វើការផាកពិន័យនៅគោលដៅទេ ប៉ុន្តែត្រូវចេញក្រដាស់ផាកពិន័យ ឲ្យទៅអ្នកបើកបរល្មើសច្បាប់ទៅបង់ប្រាក់ពិន័យនេះ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក ឬការិយាល័យជំនាញ ដែលនៅជិតទីតាំងត្រួតពិនិត្យច្បាប់ចរាចរណ៍នោះ។

លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ក៏បានណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ ចំពោះករណីមន្ត្រីនគរបាលណាម្នាក់បើកបរមិនគោរពច្បាប់នឹង ត្រូវធ្វើការផាកពិន័យដូចប្រជាពលរដ្ឋ មួយផ្នែកទៀតត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |