ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចពិជ័យសេនា ទៀ បាញ់ គ្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ ទាំងស្រុងក្នុងខែឧសភា

សម្តេចពិជ័យសេនា ទៀ បាញ់ គ្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ ទាំងស្រុងក្នុងខែឧសភា

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា តាមផែនការដែលបានរៀបចំទុកជាមុន ក្នុងខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ គ្រោងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ទាំង២ដូសតែម្តង ដើម្បីឱ្យវ៉ាក់សាំងស្រោចទៅលើតំបន់ក្រហម និងតំបន់ហានិភ័យ ហើយមានភាពបន្សាំ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

ការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង ក្នុងឱកាសដែលសម្តេច បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលដ្ឋនៅតំបន់ក្រហម ដែលធ្វើឡើងនៅបញ្ជាការដ្ឋានកងពលលេខ៧០ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។ យុទ្ធនាការនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ស្អែកនេះតទៅ ដោយមានប្រជាពលរដ្ឋ កម្មករ កម្មការិនីប្រមាណ៤៥ម៉ឺននាក់ រស់នៅក្នុងខណ្ឌចំនួន៤ ដែលស្ថិតនៅក្នុងតំបន់ក្រហម។ ខណៈរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៩០ម៉ឺនដូស រួចរាល់ហើយ ដើម្បីធ្វើយ៉ាងណាមិនឱ្យខ្វះវ៉ាក់សាំងជាដាច់ខាត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «តាមផែនការដែលបានរៀបចំទុកជាមុននេះ ក្នុងមួយខែនេះគឺគ្រោងនឹងចាក់ក្នុងមួយខែឱ្យបានរួចរាល់ទាំង២ដូស ដូចនេះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ (ខែឧសភា) វាអាចនឹងលើសខ្វះបន្តិចបន្តួច បានន័យថា ដល់ថ្ងៃទី១៦ ឬថ្ងៃទី១៧ គឺអ្នកដែលចាក់វ៉ាក់សាំងនៅថ្ងៃទី០១ ស្អែកនេះ នឹងបានចាក់ម្ជុលទី២ទៀត ហើយយើងដឹងស្រាប់ហើយម្ជុលទី២នេះ ចាក់គឺលឿនជាងម្ជុលទី១ យើងគិតគូរហើយ ក្នុងរយៈពេល១ខែនេះ គឺអាចនឹងបញ្ចប់ដំណើរការចាក់វ៉ាក់សាំងនេះ ដែលនេះគឺរង់ចាំមើលលើភាពជាក់ស្តែង»

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា ដោយឈរលើព្រឹត្តិការណ៍ខាងលើនេះ ទើបនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិកអនិកជន ជនបរទេសនៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្ការ ក្នុងរាជធានីភ្នំពេញ ហើយយើងបានរៀបចំប្រកាសបើកយុទ្ធនាការនាថ្ងៃនេះ និងចាប់ផ្តើមដំណើរការជាក់ស្តែងនៅថ្ងៃស្អែក ទី១ ខែឧសភា ឆ្នាំ២០២១ ដោយប្រែក្លាយថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំ ទៅជាយុទ្ធនាការជាតិចាក់ វ៉ាក់សាំងនៅក្នុងតំបន់ក្រហម ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ «រាជធានីភ្នំពេញ គឺមានការឆ្លងខ្លាំងណាស់ ហើយការឆ្លងខ្លាំងនេះគឺស្ថិតនៅក្នុងខណ្ឌមួយចំនួន ដែលរដ្ឋាភិបាលបានដាក់ជាតំបន់ក្រហមនេះ ដែលតំបន់នេះជារៀងរាល់ថ្ងៃ គឺមានអ្នកឆ្លងច្រើនជាបន្តបន្ទាប់ ដូចនេះភាពភ្លឺស្វាងលើចក្ខុវិស័យដ៏ជាក់លាក់លើចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន គឺនឹងយកវ៉ាក់សាំង ដើម្បីទៅចាក់លើប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ ដើម្បីធ្វើយ៉ាងណាឱ្យឃើញថា វ៉ាក់សាំងនេះវាចាប់ផ្តើមចូលទៅរាង្គកាយអ្នកដែលមានហានិភ័យខ្ពស់នៅតាមតំបន់ក្រហម ឱ្យបានមុន ដើម្បីធ្វើយ៉ាងណាទប់ទល់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពនៅតាម តំបន់ក្រហមនោះ»

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានឱ្យដឹងថា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងតំបន់ក្រហមឱ្យស្របតាមដែនការកំណត់នោះ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួន ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន ២៧០នាក់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ចំពោះប្រតិបត្តិការនេះ មានកងឯកភាពចូលរួមចំនួន ១៣ក្នុងនោះរួមមាន៖ កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក, យោធពភូមិភាគពិសេស, បញ្ជាការដ្ឋានកងទ័ពអាកាស, ការិយាល័យសុខាភិបាល កងទ័ពអាកាស, ទីចាត់ការសុខាភិបាល, បញ្ជាការដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានកាំភ្លើងធំ, បញ្ជាការដ្ឋានបញ្ជូនសារ, និងសាលា, កងទ័ពជើងទឹក, កងទ័ពអាកាស, កងរាជអាវុធហត្ថលើផ្ទៃប្រភេទ និងនាយកដ្ឋានសុខាភិបាល។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងទៅ មានចំនួន ៣៤៨,៦១៧នាក់ និងកម្មករនិយោជិតចំនួន ៤៥៦,៤១៦នាក់ សរុប ៨០៥,០៣៣នាក់ ក្នុងនោះមានប្រជាពលរដ្ឋចំនួនប្រហាក់ប្រហែល២៩% ដែលបានចាក់វ៉ាក់សាំងរួចស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករនិយោជិតប្រហាក់ប្រហែល ១០០,០០០នាក់ បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។

ដូចនេះចំនួនប្រជាពលរដ្ឋដែលត្រូវចាក់ក្នុងយុទ្ធនាការនេះមានប្រហាក់ប្រហែលចំនួន ៤៧១,៥៧៣នាក់ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំងពីរដួស មានចំនួន ៩៤៣,១៤៦ដូស ហើយវ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ចំនួន ៩០០,០០០ដូស ក្នុងនោះ ស៊ីណាវ៉ាក់ (SINOVAC) ចំនួន៥០០,០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដោយនឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ យុទ្ធនាការនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិជាអ្នករៀបចំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |