ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំដាក់វិធានការដើម្បីកំណត់ការចេញចូល និងគ្រប់គ្រងនៅតំបន់ទាំង៣ ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងឡើងជំងឺកូវីដ១៩

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំដាក់វិធានការដើម្បីកំណត់ការចេញចូល និងគ្រប់គ្រងនៅតំបន់ទាំង៣ ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងឡើងជំងឺកូវីដ១៩

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។

ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video Conference ក្រោមវត្តមានលោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំង អាជ្ញាធរខណ្ឌទាំង១៤ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានថ្លែងថា ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីកំណត់ឱ្យបានច្បាស់លាស់ពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ងាយស្រួលគ្រប់គ្រង និងអនុវត្តការងារទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឱ្យបានល្អបន្ថែមទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាក្ដី លោក ឃួង ស្រេង បានណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរទាំងអស់អនុវត្តការងារខាងលើនេះ កុំឱ្យលើស និងកុំឱ្យខ្វះ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ទទួលបានជោគជ័យ។

លោក កើត រិទ្ធ បានថ្លែងថា យើងមានគោលដៅ២ ដែលត្រូវអនុវត្ត រួមមាន៖

ទី១៖ ស្វែងយល់ឲ្យបានច្បាស់លាស់បន្ថែមពីតំបន់បិទខ្ទប់ ដើម្បីយកទៅអនុវត្តឲ្យចំគោលដៅ មិនលើស មិនខ្វះ និងទទួលបានជោគជ័យ
ទី២៖ ការផ្សាយផ្សាយប្រជាពលរដ្ឋឱ្យបានយល់ ពីអ្វីដែលពួកគាត់ត្រូវអនុវត្ត អ្វីដែលពួកគាត់គួរធ្វើនិងមិនគួរធ្វើ លើតំបន់៣ពណ៌ ដែលបានកំណត់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

លោក កើតរិទ្ធ ក្នុងឱកាសនោះក៏បានសម្តែងការកោតសរសើរចំពោះកងកម្លាំងនិងអាជ្ញាធររាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ ឃើញថា កម្លាំង និងអាជ្ញាធរបានប្រឹងប្រែងខ្លាំងណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដែលបានធ្វើឱ្យការងារនេះ ដំណើរការទៅដោយរលូន និងជោគជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |