ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រឿងលុយ៥០មុឺនដុល្លាកំពុងតែសាចទឹកដាក់គ្នារវាងម្ចាស់ក្រុមហ៊ុន LM JEJE NEW នឹងមនុស្សមួយក្រុមទៀត

ភ្នំពេញ៖ ក្រុមការងារសារព័ត៌មាន KNN news ទទួលបានការស្នើសំផ្សព្វផ្សាយពីលោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW ពាក់ព័ន្ធករណីចោទប្រកាន់រឿងខ្ចីលុយមិនសងសរុបជាង៥០មុឺនដុល្លាគឺជារឿងមិនពិត ដោយលោកស្រី ធូ លីតា បានបដិសេធហើយចោទទៅលើ គណនីFBឈ្មោះ Da Ly Roes បានបង្កើតបក្ខពួកក្នុងគោលបំណងចង់មួលបង្កាច់ឲ្យខូចឈ្មោះក្រុមហ៊ុនប្រេន LM JEJE NEW ដែលកំពុងវៃលុកលើទីផ្សារអនឡាញនាពេលបច្ចុប្បន្ន។

ការច្រានចោលរបស់លោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW ក៍មានការ ប្រត្តិកម្មយ៉ាងឆាប់រហ័សពីមនុស្សមួយចំនួនដែលបានអះអាងថាម្ចាស់ក្រុមហ៊ុន LM JEJE NEW បានខ្ចីលុយពួកគាត់ក្នុងម្នាក់ៗរាប់មុឺនដុល្លា
ប្រភពពីលោកស្រី ថុង ធម្មី បានអះអាងថាគាត់ជាម្ចាស់បំណុល ដោយសារចាញ់បោកពាក្យលួងលោមពីម្ចាស់ក្រុមហ៊ុនខាងលើពី១ថ្ងៃទៅ១ថ្ងៃតាមរយះការពឹងអោយវេលុយតាម ទ្រូម៉ាន់នី ដោយអោយសេវាលើសបន្ទាប់មក ក៏លួងលោមយកលុយ 200ដុល្លា 300ដុល្លា រហូត  $1000  ហើយឲ្យ ៥០ដុល្លា ទៅ ១០០ដុល្លា និង២០០ដុល្លា ចាយវិញ ក្រោយមកម្ចាស់ក្រុមហ៊ុនក៍បានលួងលោមយកលុយលោកស្រី ថុង ធម្មី ជាបន្តបន្ទាប់រហូតរាប់មុឺនដុល្លា ដោយវេលុយចូលគណនីរបស់ប្តីតាមរយៈ ABA  ថាយកទៅរកសុីនៅផ្សារដោយសន្យាថានិងសងលុយត្រឡប់មកវិញ​ រហូតលួងលោមលោកស្រី ថុង ធម្មី ឲ្យលក់រថយន្តអស់មួយគ្រឿងថែមទៀតដោយលោកស្រី  ធូ​ លីតា  ជាអ្នករកម៉ូយដេីម្បីទិញ រថយន្ត ហ្នឹងដោយសន្យាថានឹងសង ហើយម្ចាស់ក្រុមហ៊ុនបានប្រើគ្រប់កល់ល្បិចទិញខ្សែក ទូទឹកកក ចំនីចំនុក និងពាក្យលួងលោម នឹងអោយ សារគុណ ដើម្បីឲ្យលោកស្រី ថុង ធម្មី មានភាពជឿជាក់មកលើរូបខ្លួន(ដោយពោលពាក្យថាខ្ញុំជិះឡានទំនើបៗដូរគ្រប់សេរី និងមានផ្ទះវីឡា និងប្តីរកសុីច្រើន សូមកុំភ័យអី) ។

លោកស្រី ថុង ធម្មី បានបន្តថា មិនយូរប៉ុន្មាន  លោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW បានលួងលោមអោយរកលុយបន្ថែមដោយយកប្លង់ដីមកបញ្ចាំនឹងប្អូនប្រុសលោកស្រី​ ថុង​ ធម្មី​ នឹងហៅប្តីមកផ្តិតមេដៃតាមក្រោយពេលដែលទទួលបានលុយហើយបែជាប្រាប់ថារឿងខ្លួនយកប្លង់ដីមកបញ្ចាំមិនត្រូវឲ្យប៉ាអាជូដឹងទេ(ប្តី)បើសិនគាត់ដឹងនឹងមានបញ្ហាធំ។

លោកស្រី ថុង ធម្មី បន្តថាលោកស្រី​ ធូ​ លីតាបានលួងលោមយកប្លង់ផ្ទះលោកស្រី​ ថុង​ ធម្មីទៅដាក់បញ្ចាំដោយខាងលោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW ជាអ្នករៀបចំឯកសារឲ្យទាំងអស់ដោយសន្យាថាចាំប្តីខ្ញុំ(ប្តីធូ​ លីតា)ជាអ្នកបង់ការប្រាក់ជំនួសដោយផ្ទុយទៅវិញលោកស្រី​ ថុង​ ធម្មីពុំបានយល់ព្រមករណីដែលលោកស្រី​ ធូ​ លីតា លួងលោមនោះទេ។

លោកស្រី ថុង ធម្មី អង្គុយសរុបទឹកប្រាក់ដែលបានផ្តល់ឲ្យម្ចាស់ក្រុមហ៊ុនខាងលើជាបន្តបន្ទាប់សរុបចំនួន $391000 (សាមសិបប្រាំបួនមុឺនមួយពាន់ដុល្លា)  ចាប់ផ្តើមសង្ស័យថាគាត់ចាញ់បោកស្ត្រីម្ចាស់ក្រុមហ៊ុនហើយក៍ព្យាយាមទារប្រាក់ដែលជំពាក់​ តែលោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW បានរកលេសដោះសារ ហើយក៍ព្យាយ៉ាមគិចវេសមិនព្រមសង  ទូរសព្ទក៍មិនលើកដែរ ឆាតក៍មិនតប រហូតលោកស្រី ថុង ធម្មី បានទទួលដំណឹងថាតាមពិតម្ចាស់ក្រុមហ៊ុន LM JEJE NEW បានជំពាក់បំណុលគេច្រើននាក់ណាស់ដោយប្រើរូបភាពស្រដៀងគ្នាតាមរយះសង្គមហ្វេសប៊ុក។

កាលពីវេលាម៉ោង១៦:០០នាទីថ្ងៃទី១២ខែមេសាឆ្នាំ២០២១ មនុស្សជាង២០នាក់ក្នុងចំណោម១០នាក់ បានអះអាងថាខ្លួនគឺជាម្ចាស់បំណុលហើយស្ទាក់ឃាត់
លោកស្រី ធូ លីតា  ដែលកំពុងជិះ រថយន្ត LEXUS NX-200T ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ  1BK-0469 នៅចំណុច ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក៍ប្តឹងសមត្ថកិច្ចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។អត្ថបទ នាយភ្លុក

អង្គភាពសារព័ត៌មាន KNN news យើងខ្ញុំរងចាំការបកស្រាយពីភាគគីទាំងសងខាងរាល់ម៉ោងធ្វើការសូមអរគុណ 081827878

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |