ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ———————————
0

មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារ៉ាស់សមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល

មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារ៉ាស់សមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល

(ភ្នំពេញ)៖ មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារ៉ាស់សមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន ហើយក្រោយមានហេតុការណ៍ដ៏រន្ធត់នេះ ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត។

យោងតាមលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ ដែលទទួលបានបង្ហាញថា មន្ដ្រីយោធាឈ្មោះ ខៀវ ចាន់សុភក្រ្ដា ជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្តប្រាកដមែន ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។

មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ លោកមិនទាន់សម្រេចយ៉ាងណានោះទេ ពោលទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ ក្រោយពេលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។

គួរជម្រាបថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធារូបនេះ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ សម្រាប់ជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News ថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ។ លោកបញ្ជាក់ថា ជនបង្កបានបើកបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្កបួសស្នាមមកលើសមត្ថកិច្ចទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។

ដោយឡែក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភជាថវិកាដល់កម្លាំងក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យដែលប្រព្រឹត្តិបទល្មើសហិង្សា នៅគោលដៅរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារផងដែរ។

ឧត្តមសេនីយ៍ឯក ស ថេត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីចំនួន០៤រូប៖

*ទី១៖ លោកអនុសេនីយ៍ឯក វែង រីណា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ជនរងគ្រោះ) ចំនួន១លានរៀល
*ទី២៖ លោកអនុសេនីយ៍ឯក កែវ សុខជា មន្រ្តីអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៥០ម៉ឺនរៀល
*ទី៣៖ លោកអនុសេនីយ៍ឯក លីន លី មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកចំនួន ៥០ម៉ឺនរៀល
*ទី៤៖ លោក ឯល សុភ័ក្រ្ត មន្រ្តីកិច្ចសន្យា ចំនួន៥០ម៉ឺនរៀល។ ក្នុងនោះ លោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក៏បានឧបត្តម្ភថវិការចំនួន១លានរៀលដល់ លោកអនុសេនីយ៍ឯក វែង រីណា ដែលជាជនរងគ្រោះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |