ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ———————————
0

ក្រសួងយុត្តិធម៌ ស្នើម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្ម អានលម្អិតប្រការ៣ថ្មី នៃសេចក្តីសម្រេលេខ៥០ ដើម្បីយល់ច្បាស់ប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវអនុញ្ញាតឱ្យបើកដំណើរ អំឡុងពេលបិទខ្ទប់

ក្រសួងយុត្តិធម៌ ស្នើម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្ម អានលម្អិតប្រការ៣ថ្មី នៃសេចក្តីសម្រេលេខ៥០ ដើម្បីយល់ច្បាស់ប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវអនុញ្ញាតឱ្យបើកដំណើរ អំឡុងពេលបិទខ្ទប់

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែមេសានេះ បានស្នើម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារនៃសេចក្តីសម្រេលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រង់ប្រការ៣ ថ្មី ដើម្បីបានយល់ច្បាស់អំពីប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរក្នុងអំឡុងពេលបិទខ្ទប់ និងលក្ខខណ្ឌនៃការកាត់បន្ថយចំនួនបុគ្គលិក។

ក្រសួងយុត្តិធម៌រំពឹងថា ការអានដោយយកចិត្តទុកដាក់នៃសេចក្តីសម្រេចនេះ នឹងដោះស្រាយនូវកង្វល់មួយចំនួនធំដែលបានចោទឡើង នាពេលកន្លងមក។

ក្រសួងយុត្តិធម៌បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអានសេចក្តីសម្រេចលេខ ៥០ យ៉ាងយកចិត្តទុកដាក់ និងចូលរួមអនុវត្តឲ្យបានម៉ឹងម៉ាត់ ចៀសវាងការធ្វើដំណើរឬការបើកដំណើរការអាជីវកម្មដែលមិនត្រូវបានអនុញ្ញាត ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់តឹងរឹង»

ក្រសួងក៏សូមការយោគយល់ និងអធ្យាស្រ័យចំពោះពេលវេលាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងការពារសុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |