ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អ្នកល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ

អ្នកល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ

(ភ្នំពេញ)៖  លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្នកដែលល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ។

លោក គឹម សន្ដិភាព បានអះអាងថា វិធានការបិទខ្ទប់មិនឲ្យមានការបំលាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ គឺដើម្បីតែកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការនេះឲ្យមានប្រសិទ្ធភាព ព្រោះវិធានការនេះត្រូវបានអនុវត្តយ៉ាងតឹងរឹងបំផុត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ មេត្ដាជ្រាបថា វិធានការបិទខ្ទប់ ត្រូវបានដាក់ចេញដើម្បីកាត់ផ្ដាច់នូវការបំលាស់ទីរវាងមនុស្ស ពីផ្ទះមួយ ទៅផ្ទះមួយ ពីទីកន្លែងមួយទៅទីកន្លែងមួយ ពីតំបន់មួយទៅតំបន់មួយ ដូច្នេះវិធានការនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹងចំពោះការធ្វើដំណើរ ចំពោះការជួបជុំ និងចំពោះសកម្មភាពអាជីវកម្មដែលមិនបម្រើឲ្យតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្ដាចូលរួមអនុវត្តនូវវិធានការនេះឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលបានដាក់ចេញ បើពុំនោះទេបងប្អូននឹងទទួលបាននូវ ការអនុវត្តច្បាប់ ពីអាជ្ញាធរមានសមត្ថកិច្ច ដែលរួមមានទាំងការពិន័យជាប្រាក់ និងការដាក់ទណ្ឌកម្មតាមរយៈការផ្ដន្ទាទោសដាក់ពន្ធនាគារផងដែរ»

លោក គឹម សន្ដិភាព សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលត្រូវបានបិទខ្ទប់ ពិសេសនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចូលរួមសហការអនុវត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមជម្រាបថា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែក មិនអនុញ្ញាតឲ្យពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ កសាងសំណុំរឿងទៅតុលាការ។ មិនខុសគ្នានោះទេ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាកម្លាំងត្រូវអនុវត្តវិធានការដូចគ្នានេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យខាងតែបាននូវការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ លើកលែងករណីចាំបាច់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |