ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ធនាគារជាតិនៃកម្ពុជា ដាក់ចេញគោលការណ៍៣ចំណុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ធនាគារជាតិនៃកម្ពុជា ដាក់ចេញគោលការណ៍៣ចំណុច ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំឲ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត នូវគោការណ៍៣ចំណុចសំខាន់ៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងចូលរួម សហការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

២៖ ត្រូវជូនដំណឹងដល់សាធារណជន ឲ្យបានច្បាស់លាស់អំពី ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និង
ហិរញ្ញវត្ថុនីមួយៗ។ ការជូនដំណឹងនេះត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានាដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម។

៣៖ ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕

សូមអានសេចក្ដីសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |