ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន រីករាយដែលទទួលបានការគាំទ្រពី WHO ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន រីករាយដែលទទួលបានការគាំទ្រពី WHO ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចមានសេចក្តីរីករាយ និងត្រូវបានលើកទឹកចិត្ត ដោយទទួលបានការគាំទ្រពី អង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កន្លងមក។ នេះបើតាមលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹង លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីរីករាយ និងត្រូវបានលើកទឹកចិត្ត ដោយបានទទួលសារលិខិតរបស់ លោកវេជ្ជបណ្ឌិត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលបានលើកឡើងពីការប្តេជ្ញាចិត្តជាថ្មីរបស់អង្គការសុខភាពពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩»

សម្តេចបានបន្តថា៖ «ខណៈពេលដែលប្រទេសកម្ពុជា បានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងឆ្នាំនេះ យើងខ្ញុំមិនមានភ័ព្វសំណាងណាស់នោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឱ្យចំនួន នៃការបាត់បង់អាយុជីវិតមនុស្សមានការកើនឡើង»

សម្តេចបានបញ្ជាក់បន្ថែមថា នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរនៃសុខភាពសាធារណៈ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តជ្រើសយកការសម្រេចចិត្តដ៏លំបាកក្នុងការបិទតំបន់ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀតដើម្បីទប់ស្កាត់ការ រីករាលដាលនៃការផ្ទុះជំងឺនេះ។ វិធានការអស់ទាំងនេះមានភាពចាំបាច់ ក្នុងការធានាសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញនៃជីវិតរស់នៅឱ្យបានឆាប់។ កម្ពុជាគឺជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ហើយយើងខ្ញុំសូមកោតសរសើរចំពោះតួនាទីឈានមុខរបស់ អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាសកលនាពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏មានតម្លៃ ដែលផ្តល់ដោយ WHO ក្នុងអំឡុងពេលនៃវិបត្តិដ៏លំបាកនេះ។

សូមបញ្ជាក់ថា នាយកអង្គការសុខភាពពិភពលោក ( WHO) ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានផ្ញើលិខិតមួយ ដោយសម្តែងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន លើកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កន្លងមក។ លោកបានសម្តែងនូវការសោកស្តាយ និងរំលែកការលំបាកជាមួយកម្ពុជា ដែលកំពុងរាតត្បាតដោយជំងឺកូវីដ១៩។ លោក Takeshi Kasai ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់លោកក្នុងការឈរជាមួយកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹង នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |