ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិនបានចាក់វ៉ាក់សាំងសរុបជាង ១៦៧លានដូសហើយ ជូនប្រជាជនទូទាំងប្រទេស

ចិនបានចាក់វ៉ាក់សាំងសរុបជាង ១៦៧លានដូសហើយ ជូនប្រជាជនទូទាំងប្រទេស

(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសនៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសចិនបានសម្រេចចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ១៦៧.៣៤លានដូសហើយ ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមការដកស្រង់ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០នាក់កំពុងតែជំរុញឲ្យពលរដ្ឋខ្លួន ជាពិសេសអ្នកដែលកំពុងបម្រើការងារសំំខាន់ៗ និងរស់នៅតាមទីប្រជុំជននានា រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលផលិតផលក្នុងស្រុក និងត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ។ តំបន់មួយចំនួនទៀតនៅប្រទេសចិន ជាពិសេសនៅទីក្រុងប៉េកាំង ក៏បានបង្កើតកម្មវិធីទាក់ទាញទឹកចិត្ត ឲ្យប្រជាជនចូលរួមចាក់វ៉ាក់សាំងផងដែរ ក្នុងនោះដូចជាការចាក់វ៉ាក់សាំង ដើម្បីប្តូរយកប័ណ្ណបញ្ចុះតម្លៃក្នុងហាងលក់ទំនិញជាដើម។

គួរបញ្ជាក់ថា ប្រទេសចិនបាននិងកំពុង គ្រប់គ្រងការឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងស្រុកបានយ៉ាងល្អប្រសើរបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ មកម្ល៉េះ ហើយភាគច្រើនបំផុតនៃករណីវិជ្ជមានប្រចាំថ្ងៃ ត្រូវបានរកឃើញតែទៅលើ អ្នកធ្វើដំណើរមកពីក្រៅប្រទេសប៉ុណ្ណោះ។ គិតត្រឹមថ្ងៃចន្ទនេះ ចិនមានករណីឆ្លង COVID-19 សរុប ៩០,៤២៦ករណី ក្នុងនោះស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៥,៤៩៥នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |