ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាល លោក ចូ បៃឌិន ពិចារណាបង្វិលបំណុលដែល លន់ នល់ ខ្ចីទិញគ្រាប់បែកទម្លាក់លើប្រជាជនខ្មែរ ជាជំនួយអភិវឌ្ឍនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាល លោក ចូ បៃឌិន ពិចារណាបង្វិលបំណុលដែល លន់ នល់ ខ្ចីទិញគ្រាប់បែកទម្លាក់លើប្រជាជនខ្មែរ ជាជំនួយអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានស្នើឱ្យរដ្ឋាភិបាលរបស់ លោកប្រធានាធបិតីអាមេរិក ចូ បៃឌិន ពិចារណាបង្វិលបំណុលដែល លោកសេនាប្រមុខ លន់ នល់ ដើម្បីខ្ចីទិញគ្រាប់បែកទម្លាក់លើប្រជាជនខ្មែរនោះ មកជាជំនួយអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្នវិញ។

ថ្លែងតាមរយៈសារវីដេអូ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីបំណងរបស់សម្តេច ក្នុងការចង់ឱ្យសហរដ្ឋអាមេរិកយកគំរូតាមរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរឥរិយាបថជប៉ុន ដែលបានរកគ្រប់លទ្ធភាព ដើម្បីជួយដល់កម្ពុជា។ សម្តេចបានថ្លែងថា ក្នុងពេលជប៉ុនមិនអាចផ្តល់ប្រាក់កម្ចីដល់កម្ពុជាបាននោះ ជប៉ុនបានផ្តល់ជាទំនិញផ្សេងៗមកលក់នៅកម្ពុជា ហើយទុកលុយនោះសម្រាប់ការអភិវឌ្ឍន៍ប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានស្នើចំណុចនេះ៣ដង ទៅលោក អូបាម៉ា តែត្រូវ អូបាម៉ា និយាយថា ពិបាកពន្យល់សភាអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបន្តចាត់ទុកបំណុលរបស់សហរដ្ឋអាមេរិក ដែលកម្ពុជា បានខ្ចីកាលពីសម័យលន់ នល់ ធ្វើរដ្ឋប្រហារនោះ គឺជាបំណុលកខ្វក់មួយ ដែលបង្ខំឱ្យកម្ពុជាទិញគ្រាប់បែកអាមេរិក មកទម្លាក់លើក្បាលប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់មិនអស់។ នឹកឃើញរឿងនេះម្តងៗ សម្តេចបញ្ជាក់ថា វាជារឿងឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាគ្រប់គ្នា។

សហរដ្ឋអាមេរិក បានគាំទ្រ និងផ្តល់ប្រាក់កម្ចីដល់របបលន់ នល់ ដែលបានធ្វើរដ្ឋប្រហារខុសច្បាប់ទម្លាក់ សម្តេចនរោត្តម សីហនុ ចេញពីតំណែងកាលពីឆ្នាំ១៩៧០។ ឯកសារមួយចំនួន បានបង្ហាញថា ប្រាក់កម្ចីនោះមានប្រមាណ២៧០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបើបូកសរុបទាំងការប្រាក់ទាំងដើមផង មកដល់ពេលបច្ចុប្បន្ន ប្រាក់កម្ចីនេះបានកើនដល់ជាង ៦០០លានដុល្លារហើយ។

នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ធ្លាប់បានស្នើឱ្យសហរដ្ឋអាមេរិក ពិចារណានៅក្នុងការបង្វែបំណុលទាំងនេះ មកជាប្រាក់ជំនួយ ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ដោយសារតែការធ្វើរដ្ឋប្រហាររបស់លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា បានបង្កជាសង្រ្គាមវិនាសកម្ម ហើយយន្តហោះអាមេរិក ទម្លាក់គ្រាប់បែករាប់លាន់គ្រាប់ សម្លាប់ពលរដ្ឋកម្ពុជាស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក បានចេញមុខច្រានចោលនូវសំណើនេះ។

បើតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សហអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ មានចំនួន២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែពលរដ្ឋខែ្មរជាង ៥០០,០០០នាក់ ត្រូវបានស្លាប់ដោយគ្រាប់បែកទាំងនេះ ក្នុងនោះក៏មានភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន កន្លែងរងការខូចខាត។

គ្រាប់បែកគីមីដែលជាមរតករបស់អាមេរិក ក៏បានបន្តគំរាមកំហែង ចំពោះអាយុជីវិតរបស់ពលរដ្ឋខ្មែរកន្លងមក និងបច្ចុប្បន្នផងដែរ។ គ្រាប់បែកគីមីច្រើនគ្រាប់ ត្រូវបានរកឃើញនៅខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀតដូចជា ខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ ប្រជាពលរដ្ឋជាងច្រើនរយនាក់ត្រូវបានរកឃើញថា បានរងផលប៉ះពាល់បញ្ហាសុខភាព ដោយសារគ្រាប់បែកនេះ ដែលទាមទារមានការដោះស្រាយបន្ទាន់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |