ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃ ខេត្តកំពង់ចាម បង់លុយ$500បញ្ចប់រឿងហិង្សានៅទីតាំងជល់មាន់

កំពង់ចាម ៖ ក្រោយពីទទួលបានដំណឹងពីពលរដ្ឋថានៅភូមិ ឈើទាល ឃុំ  ផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ មានក្រុមញៀនល្បែងបញ្ចល់មាន់លួចបើកសង្វៀន លោក នួន រឿន អ្នកយកព័ត៌មានប្រចាំអង្គភាព ANhot news បានធ្វើដំណើរជាក្រុមក្នុងគោលបំណងផ្តិតយករូបភាពដើម្បីរាយការជូនមន្ត្រីថ្នាក់ស្រុកខេត្តកំពង់ចាម មកធ្វើការហាមឃាត់ទីតាំងល្បែងសុីសងខុសច្បាប់ ជាពិសេស ជាសវាងមានការជួបជុំដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

តែជាអកុសលអ្នកសារព័ត៌មានខាងលើត្រូវបានរារាំងពីជនអន់ពាលមួយក្រុមកាងបទល្មើសវៃកំទេចកញ្ចក់រថយន្តខ្ទេចសឹងទាំងស្រុង។

ក្រោយមានហិង្សាលើអ្នកសារព័ត៌មានលោក នួន រឿន ក៍រត់ទៅប្តឹងនៅអធិការស្រុកជើងព្រៃ តែប៉ូលិសមិនទទួលបណ្តឹង ជនរងគ្រោះក៍រត់ទៅប្តឹងកងរាជអវុធហត្ថស្រុកជើងព្រៃក៍គេមិនទទួលដែរ ជនរងគ្រោះ ក៍ ហៅទូរសព្ទទៅឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រៀបរាប់ដំណើររឿងខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា ក៍បញ្ជារភ្លាមមកអជ្ញាធរស្រុកជើងព្រៃស្រាវជ្រាវរឿងនេះជាបន្ទាន់។

ក្រោយពីទទួលបានបទបញ្ជារយ៉ាងមឺងមាត់ពីអភិបាលខេត្តកំពង់ចាម លោកវរសេនីយ៍ទោ ជាង សែ អធិការរងទទួលផែនសណ្តាប់ធ្នាប់ ក៍បានហៅអ្នកសារព័ត៌មានដែលរងគ្រោះមកអធិការស្រុកជើងព្រៃដើម្បីសួរនាំ។

ស្រាប់តែលិចមុខលោកវរសេនីយ៍ កាំង គឹមហុង អធិការរងស្រុកជើងព្រៃមកបំភ្លៃថាករណីហិង្សាខាងលើគឺជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញដោយយកមនុស្សម្នាក់ចូលមកទទួលកំហុសហើយសងទៅជនរងគ្រោះដែលខូចខាតរថយន្តចំនួន$500ដើម្បីបញ្ចប់រឿង។

ដោយមានការភ័យខ្លាចពីជនអន់ពាលធ្វើបាបតាមផ្លូវម្តងទៀត លោក នួន រឿន អ្នកយកព័ត៌មាន ក៍សុខចិត្តខាំមាត់សង្កត់ចិត្តទទួលលុយពីលោក វរសេនីយ៍  កាំង គឹមហុង អធិការរងស្រុកជើងព្រៃហើយក៍បើករថយន្តទាំងខូចខាតត្រឡប់មកស្នាក់ការសារព័ត៌មានរបស់ខ្លួនវិញទាំងអស់សង្ឃឹម។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថាទីតាំងជល់មាន់ខាងលើគឺបើកលេងរាល់ថ្ងៃដោយមិនខ្វល់ពីជំងឺឆ្លងកូវីដ១៩អីទេ  ហើយរឿងវៃអ្នកកាសែតក៍មិនមែនតែម្តងនឹងដែរគឺច្រើនលើកច្រើនសារមកហើយ យ៉ាងច្រើនគេប្រឌិតរឿងពីហិង្សាដោយចេតនាទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។

សង្ឃឹមថាឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នឹងបើកការស្រាវជ្រាវរឿងខាងលើនេះដើម្បីស្វែករកយុត្តិធម៌ជូនជនរងគ្រោះ។អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |