ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក អុិន ផេង អជ្ញាធរស្រុកកោះអណ្តែតឲ្យលោកតា វ័យ៧៧វស្សាដកបង្គោលរបងការពារមិនឲ្យគោចូលសុីដំណាំចេញជាបន្ទាន់

ខេត្តតាកែវ៖ អតីត មេភូមិ និង ក្រុមប្រឹក្សាឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ លោក  តា ឈ្នាង យ៉ន ដែលខិតខំបំរើប្រជាពលរដ្ឋអស់រយះពេល ៣៥ ឆ្នាំ បច្ចុប្បន្នលោកតាមានព្រះជន៧៧វស្សា

លោក តា ឈ្នាង យ៉ន បានអស្រ័យផលតាមមាត់ប្រឡាយតាំងពីឆ្នាំ ១៩៨៥  រហូតមកដល់ពេលបច្ចុប្បន្ន (២០២១) ស្រាប់តែលោក អុិន ផេង ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និង បរិស្ថាន បានចេញសេចក្តីជូនដំណឹងសសេរដោយដៃ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ តម្រូវឲ្យលោក តា វ័យ ៧៧ វស្សា រុះរើបង្គោលចេញក្នុងរយះពេល៤ថ្ងៃ (ថ្ងៃអាទិត្យទី២៨) បើសិនជាលោក តា មិនអនុវត្តតាមសេចក្តីជូនដំណឹងលោក អុិន ផេង នឹង បញ្ជារកម្លាំងជំនាញសហការជាក្រុម ចុះរុះរើនឹងដកបង្គោលចេញតែម្តង។

ប្រជាពលរដ្ឋដែលរស់នៅអស្រ័យផលនៅភូមិ រមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ចំនួន១៦នាក់ បានផ្តិតមេដៃក្នុងគោលបំណងស្នើសំអជ្ញាធរស្រុកមេត្តាមានការយោគយល់ដល់លោកតាវ័យ ៧៧ វស្សា ដែលគាត់ក៍ជាអតីត មេភូមិ រមេញ ២០ឆ្នាំនិង ជាមន្ត្រីក្រុមប្រឹក្សាឃុំរមេញ ១៥ ឆ្មាំ  ដែលលោកតាខិតខំបំរើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់អស់រយះពេល ៣៥ ឆ្នាំ។

លោកតាវ័យ ៧៧ វស្សា បានរៀបរាប់ទាំង ក្តុកក្តួល អួលដើម ក ថាលោក តា មិនមានបំណងចង់បានដីចំណីផ្លូវរដ្ឋនោះទេ លោកគ្រាន់តែចង់ដាំដំណាំអស្រ័យផលក្នុងវ័យចាស់ជរា ហើយបើសិនជាអជ្ញាធរស្រុកកោះអណ្តែត ខេត្តតាកែវ ពិតជាមករុះរើបង្គោលរបងលោក តា ពិតមែន លោក តា មិនអាចដាំដុះដំណាំបាននោះទេព្រោះសម្បូរសត្វគោណាស់។

សង្ឃឹមថាអជ្ញាធរស្រុកកោះអណ្តែតនិងមានការយោគយល់ចំពោះលោក តា ឈ្នាង យ៉ន អតីតមេភូមិ រមេញ និង ជាមន្ត្រីក្រុមប្រឹក្សាឃុំដែលចូលនិវត្តន៍ផងចុះ។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |