ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជង​សង្ស័យ​រង​ការ​ចោទ​ប្រកាន់ ស្រប​ពេល​ហេតុការណ៍​បាញ់​ប្រហារ​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ​ជំរុញ​ឲ្យ​មាន​ការ​គ្រប់​គ្រង​អាវុធ​

ជង​សង្ស័យ​រង​ការ​ចោទ​ប្រកាន់ ស្រប​ពេល​ហេតុការណ៍​បាញ់​ប្រហារ​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ​ជំរុញ​ឲ្យ​មាន​ការ​គ្រប់​គ្រង​អាវុធ​

អាមេរិក៖ បុរស​វ័យ ​២១​ឆ្នាំ​ម្នាក់​រង​ការចោទប្រកាន់​រួចហើយ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញក្រោយ​បាញ់សម្លាប់​មនុស្ស ១០​នាក់​នៅ​ផ្សារ​ទំនើប​ក្នុង​រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក ស្រប​ពេល​ដែល​ហេតុការណ៍​បាញ់​ប្រហារ​នេះ ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ថ្មី​ក្នុង​ការ​គ្រប់គ្រង​អាវុធ។​

ជនសង្ស័យ​ឈ្មោះ អា​ម៉ា​ដ អាល់អា​លី​វី អា​លី​ហ្ស​សា កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យក្រោយ​ត្រូវ​គ្រាប់​កាំភ្លើង ពេល​បាញ់​តបត​ជាមួយ​ក្រុម​សមត្ថកិច្ច បន្ទាប់ពី​វាយប្រហារ​មក​លើ​ផ្សារ​ទំនើប King Soopers ​ស្ថិត​ក្នុង​ស្រុក​ប៊ូល​ដឺ និង​ស្ថិតនៅ​ចម្ងាយ ៥០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​រដ្ឋធានី​ដេ​វ​វើ កាលពី​រសៀល​ថ្ងៃ​ចន្ទ។​ យោង​តាម​លិខិត​ចាប់ខ្លួន​បាន​ឲ្យ​ដឹង​ថា លោក​ អា​លីហ្សា បាន​ទិញ​អាវុធ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១ ​កន្លងទៅ រយៈពេល​ ៦​ថ្ងៃ​ប៉ុណ្ណោះមុន​ពេល​រូបលោក​បើក​ការវាយប្រហារ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ ​ពី​ទីកន្លែង​ដែល​លោក​បាន​ទិញ​អាវុធ​មួយ​ដើម​នេះ។​ លោក​ ម៉ៃ​ឃើ​ល ឌូ​ក​ហ្គឺ​ធី មេធាវី​ស្រុក​ប៊ូល​ដឺ​បាន​និយាយ​ថា ក្រុម​ស៊ើបអង្កេត​មិនទាន់​បញ្ចេញ​ឲ្យ​ដឹង​ពី​មូលហេតុ​ នៃ​ការ​បាញ់​ប្រហារ​នេះ​ឡើយ ប៉ុន្តែ​ពួកគេ​ជឿ​ថា លោក​ អា​លីហ្សា គឺជា​ជន​ដៃ​ដល់​តែ​ម្នាក់​គត់។​

​ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា មន្ត្រី​ពង្រឹង​ច្បាប់​ដែល​បាន​រៀបរាប់​ពី​ករណី​បាញ់​ប្រហារ​នេះ ​បាន​លើក​ឡើង​ពី​ស​ម្តី​គ្រួសារ​ជនសង្ស័យ​ថា លោក​ អា​លីហ្សា មាន​ជំងឺ​ផ្លូវ​ចិត្ត ដែល​រួម​ទាំង​ការ​បាត់​ស្មារតី​ផង​ដែរ។​ ​ខណៈ​ពេល​នោះ​ដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន សម្ដែង​នូវ​ការ​អាណិត​អាសូរ​យ៉ាង​ខ្លាំង ​ដល់​គ្រួសារ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នេះ ក្រោយ​កាលពី​សប្ដាហ៍​មុន រូបលោក និង​លោកស្រី​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស បាន​និយាយ​ពី​ការ​ប្រកាន់​ជាតិ​សាសន៍​នោះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |