ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ១៩ ចំនួន៣ទៀតនៅខែក្រោយ ដើម្បីឆ្លើយតបនឹងការផ្ទុះក្នុងសហគមន៍២០កុម្ភៈ

ក្រសួងសុខាភិបាល នឹងដាក់ដំណើរការម៉ាស៊ីនតេស្តរកកូវីដ១៩ ចំនួន៣ទៀតនៅខែក្រោយ ដើម្បីឆ្លើយតបនឹងការផ្ទុះក្នុងសហគមន៍២០កុម្ភៈ

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសុខាភិបាលនឹងដាក់ដំណើរការម៉ាស៊ីន PCR សម្រាប់ធ្វើតេស្ដរកមេរោគកូវីដ១៩ និងមេរោគផ្សេងៗចំនួន ៣បន្ថែមទៀត នៅខែមេសាខាងមុខនេះ។

លោកស្រីបានថ្លែងថា «ក្រោមការជំរុញ និងចូលរួមពីអង្គការដៃគូ ម៉ាស៊ីនធំៗចំនួន២ សម្រាប់តេស្ដសំណាករកមេរោគកូវីដ១៩ នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដោយម៉ាស៊ីនមួយគ្រឿងដំបូង នឹងមកដល់នៅសប្ដាហ៍ក្រោយនេះ ដែលនឹងដាក់ដំឡើងនៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ដោយឡែកម៉ាស៊ីនមួយគ្រឿងទៀត នឹងមកដល់ខែមេសា ថ្ងៃទី១៩ ដែលនឹងបំពាក់ នៅវិទ្យាស្ថានសុខភាពសាធារណៈ»

លោកស្រីរដ្ឋលេខាធិការបានថ្លែងបន្ដថា «សម្រាប់ការជ្រើសទីតាំងទាំង២ខាងលើនេះ ដោយសារមណ្ឌលនេះ សង្គត់ធ្ងរលើមន្ទីរពិសោធន៍ស្រាប់ ដែលជាអំណោយផលមួយ យើងអាចដាក់ម៉ាស៊ីនចូលទៅ អាចដំណើរការបានតែម្ដង ទាំងការគ្រប់គ្រង ការយកសំណាក និងការធ្វើតេស្ដបានយ៉ាងរហ័ស។ ដូច្នេះយើងនឹងដំណើរការ យ៉ាងយូរក្រោយចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះក្នុងសហគមន៍២០កុម្ភៈ ដែលក្រោមចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឱ្យក្រសួងសុខាភិបាល ពន្លឿន និងជំរុញការបំពាក់ម៉ាស៊ីននេះ ឱ្យមានលទ្ធភាពពិនិត្យសំណាក ឱ្យបានកាន់តែឆាប់រហ័ស»

ទន្ទឹមនឹងនោះដែរ ក្រសួងក៏ទើបទទួលបានម៉ាស៊ីន PCR មួយគឿងទៀត ដែលជាជំនួយឥតសំណងរបស់មិត្ដចិន ទើបមកដល់កាលពីសប្ដាហ៍មុន ដែលនឹងបំពាក់នៅខេត្ដព្រះសីហនុ បន្ទាប់ពីក្រុមជំនាញការនៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកដល់នៅថ្ងៃទី២៩ ខែមីនាខាងមុខ ដើម្បីមកជួយដំឡើងម៉ាស៊ីននេះ។ ដូច្នេះនៅពេលមានម៉ាស៊ីនធំ សម្រាប់តេស្ដសំណាកនៅខេត្ដព្រះសីហនុ រាល់សំណាកនៅខេត្ដកែប និងកំពត នឹងអាចដឹកជញ្ជូនសំណាក មកពិនិត្យនៅខេត្ដព្រះសីហនុ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបញ្ជាក់ថា «បច្ចុប្បនេះចំពោះមុខយើងមានម៉ាស៊ីនធំៗចំនួន៣ ដែលនឹងដំឡើងដាក់ឱ្យដំណើរការព្រមគ្នាតែម្ដង នៅខែមេសាខាងមុខនេះ»

សូមជម្រាបថា ដើម្បីស្វែងរកទីតាំងដ៏សមស្រប សម្រាប់ដំណើរការម៉ាស៊ីន PCR ចំនួន២គ្រឿងខាងលើ ព្រឹកថ្ងៃទី២៣ ខែមីនានេះ ក្រុមការងារផ្នែកមន្ទីរពិសោធន៍ រួមមានក្រសួងសុខាភិបាល ដែលដឹកនាំផ្ទាល់ដោយ លោកស្រី យក់ សម្បត្ដិ, ប្រធាននាយកដ្ឋានពិនិត្យជំងឺឆ្លង, នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, នាយកវិទ្យាស្ថានសុខភាពសាធារណៈ, តំណាងអង្គការសុខភាពពិភពលោក, តំណាងធនាគារពិភពលោក ដែលជាម្ចាស់គម្រោង និងមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការអាកាសចរណ៍ស៊ីវិល បានពិភាក្សារួមគ្នាយ៉ាងចិត្ដទុកបំផុតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |