ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងកូវីដ១៩ ១០០% ទប់ស្កាត់ការធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានហានិភ័យដល់សុខភាព

វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងកូវីដ១៩ ១០០% ទប់ស្កាត់ការធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានហានិភ័យដល់សុខភាព

(អាមេរិក)៖ លទ្ធផលនៃការធ្វើតេស្តទ្រង់ទ្រាយធំមួយ នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព «៧៩ភាគរយ» ក្នុងការការពារប្រឆាំងនឹងជំងឺ COVID-19 និង ១០០ភាគរយ ក្នុងការទប់ស្កាត់មិនឲ្យអ្នកជំងឺ ឈានដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

លទ្ធផលខាងលើត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយយោងទៅលើអ្នកចូលរួមចំនួន ៣២,៤៤៩នាក់ ដែលបានមកពីក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយមួយ នៅឯសហរដ្ឋអាមេរិក។ ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា គណៈកម្មាធិការឯករាជ្យមួយក៏បានធ្វើការស៉ើបអង្កេត ពាក់ព័ន្ធបញ្ហាកំណកឈាម (Blood Clot) កំឡុងការធ្វើតេស្តនោះផងដែរ ប៉ុន្តែពុំបានរកឃើញហានិភ័យផ្នែកសុវត្ថិភាពណាមួយ ទាក់ទងនឹងវ៉ាក់សាំង AstraZeneca ឡើយ។

គួរបញ្ជាក់ថា មួយរយៈកន្លងមកនេះ បណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប បាននាំគ្នាផ្អាកជាបណ្តោះអាសន្ន នូវការប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយពីមានសេចក្តីរាយការណ៍ អំពីបញ្ហាកំណកឈាម ក្នុងខ្លួនមនុស្សមួយចំនួនតូច ដែលទទួលបានការចាក់វ៉ាក់សាំងនេះរួច។

យ៉ាងណាមិញ ប្រទេសភាគច្រើនខាងលើនេះ បានបន្តការប្រើប្រាស់វ៉ាក់សាំងនេះវិញហើយ ក្រោយទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) បានចេញលទ្ធផលស៉ើបអង្កេតដែលបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គឺមានទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយសូម្បីតែអង្គការសុខភាពពិភពលោក (WHO) ក៏បានគូសបញ្ជាក់ដូចគ្នានេះដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |