ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

រដ្ឋបាលខេត្តមណ្ឌលគិរី ណែនាំឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងពិធីបុណ្យទានផ្សេងៗ

រដ្ឋបាលខេត្តមណ្ឌលគិរី ណែនាំឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងពិធីបុណ្យទានផ្សេងៗ

(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន ការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀងឡើងគេហដ្ឋាន ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ គួរព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងកូវីដ-១៩ នៅតែរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថិតក្នុងស្ថានភាពដែលកំពុងប្រឈមបែបនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា ការរៀបចំពិធីផ្សេងៗក៏បានធ្វើឡើងជាបន្តបន្ទាប់ ដែលមានការចល័តមនុស្សពីកន្លែងផ្សេងៗ ចូលមកក្នុងខេត្ត ដូចជា ចុងភៅ, ក្រុមសិល្បៈតន្ត្រី, អាចារ្យ និងក្រុមសំអាង និងភ្ញៀវកិត្តិយសមកចូលរួមផងដែរ ធ្វើឲ្យមានហានិភ័យខ្ពស់ ដែលអាចបណ្តាលឲ្យមានការឆ្លងរីករាលដាលនៃវីដ-១៩ ចូលក្នុងសហគមន៍ នៃខេត្តមណ្ឌលគិរី។

សេចក្តីជូនដំណឹងសង្កត់ធ្ងន់ថា «រដ្ឋបាលខេត្តសូមផ្អាក ជាបណ្តោះអាសន្ននូវការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀងឡើងគេហដ្ឋាន ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើននៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ត្រូវបានបញ្ចប់ និងមានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្ត។ ចំពោះករណីបុណ្យសព អាចប្រារព្ធបានជាធម្មតាតាមប្រពៃណី ប៉ុន្តែត្រូវធ្វើឡើងតែក្នុងរង្វង់សាច់ញាតិ-ក្រុមគ្រួសារ ដោយត្រូវកាត់បន្ថយមនុស្សចូលរួមឲ្យនៅកំរិតទាបបំផុត»

រដ្ឋបាលខេត្តមណ្ឌលគិរី ថែមទាំងសង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងមានការយោគយល់ និងសូមមេត្តាចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |