ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

អាជ្ញាធរខេត្តតាកែវសម្រេចបិទភូមិដែលបុគ្គល កក្កដា សោភ័ណ្ឌ មានជំងឺកូវីដ-១៩ ទៅមកចូលរួមពិធីអាពាហ៍ពិពាហ៍

អាជ្ញាធរខេត្តតាកែវសម្រេចបិទភូមិដែលបុគ្គល កក្កដា សោភ័ណ្ឌ មានជំងឺកូវីដ-១៩ ទៅមកចូលរួមពិធីអាពាហ៍ពិពាហ៍

(តាកែវ)៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរសម្រេចបិទភូមិក្រាំងលាវ ឃុំរវៀង ទាំងមូលមិនឱ្យមានការចេញចូលនោះទេ បន្ទាប់ពីអ្នកផ្ទុកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ កក្កដា សោភ័ណ្ឌ បានមកចូលរួមពិធីអាពាហ៍ពិពាហ៍អ្នកភូមិកាលពីថ្ងៃទី១១ ខែមីនាថ្មីៗនេះ។

លោក កេត ម៉ៅ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាជ្ញាធរសម្រេចបិទភូមិទាំងមូល មិនឱ្យមានការចេញចូលជាបណ្ដោះអាសន្ន ហើយចំពោះមនុស្សចំនួន២៥នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩ និងបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃផងដែរ ដោយឡែកសម្រាប់អ្នកប៉ះពាល់ ដោយប្រយោលមានចំនួនជាង ៣៥៥នាក់ ក៏ត្រូវបានអាជ្ញាធរណែនាំឱ្យធ្វើចត្តាឡីស័កផងដែរ»

ក្រៅពីអ្នកភូមិដែលប៉ះពាល់ផ្ទាល់ និងប្រយោល លោកអភិបាលស្រុកសំរោង ក៏បានធ្វើការណែនាំដល់មន្រ្តីមូលដ្ឋាន ឱ្យធ្វើការណែនាំដល់បងប្អូនកម្មករ កម្មការរិនីរោងចក្រមួយចំនួន ដែលបានចូលរួមក្នុងពិធីមង្គលការ ដែលអ្នកជំងឺកូវីដ-១៩ ត្រូវផ្អាកចេញទៅធ្វើការពោល គឺត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ជៀសវាងទៅធ្វើការ ដែលនាំឱ្យមានការឆ្លងរីករាលដាល នៅក្នុងរោងចក្រដែលខ្លួនធ្វើការ។

ជុំវិញករណីនេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានចុះណែនាំដល់អាជ្ញាធរស្រុកសំរោង និងស្រុកបាទី ដែលមានមនុស្សប៉ះពាល់ផ្ទាល់ និងដោយប្រយោល ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានចូលរួមពិធីមង្គលការនៅក្នុងស្រុកសំរោង ដោយបានបញ្ជាដល់អាជ្ញាធរស្រុកឱ្យបិទជាបណ្ដោះអាសន្ន នៅទីតាំងមួយចំនួនដែលអ្នកជំងឺកូវីដ-១៩ បានធ្វើដំណើរទៅលេងមុននឹងចូលរួម នៅក្នុងពិធីមង្គលការ ដោយជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសអាជ្ញាធរត្រូវធ្វើការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ចំពោះអ្នកប៉ះពាល់ផ្ទាល់ ដើម្បីយកសំណាកពួកគេ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងត្រូវណែនាំឱ្យអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវធ្វើចត្តាឡីស័ក ឱ្យគ្រប់ចំនួន១៤ថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ថ្មីៗនេះ បុគ្គល កក្ដដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភក្តិ របស់ខ្លួននៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលពិធីបង្គលការនេះ មានអ្នកចូលរួមប្រមាណ ៣០០នាក់។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី ដែលលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្រោយបង្ហោះរូបភាព និងវីដេអូ ពីសកម្មភាពនានារបស់ខ្លួនតាមបណ្តាញ Facebook និងបណ្តាញ Tiktok ទីបំផុតបុគ្គល កក្កដា សុភ័ណ្ឌ នាថ្ងៃទី១៤ ខែមីនាម្សិលមិញ បានប្រកាសតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា មាន «វិជ្ជមានកូវីដ១៩»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |