ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

រដ្ឋមន្ត្រីទេសចរណ៍ដាក់កំហិតឱ្យបន្តពង្រឹងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍

រដ្ឋមន្ត្រីទេសចរណ៍ដាក់កំហិតឱ្យបន្តពង្រឹងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តជាប្រចាំនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងរាជធានី-ខេត្តរបស់ខ្លួន។

តាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំ និងក្រើនរំលឹកនូវចំណុចមួយចំនួន រួមមាន៖

១៖ ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាប្រចាំនូវអនុសាសន៍ណែនាំរបស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់បំផុត។

២៖ ណែនាំដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ រៀបចំជាជនបង្គោល និងវេនប្រចាំការ។ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ការជួបជុំកម្សាន្តតាមបែបប្រមូលផ្ដុំត្រូវបានហាមឃាត់។

៣៖ ត្រូវបន្តអនុវត្តសេចក្តីណែនាំលេខ ០១០ សណន ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ សម្រាប់អាជីវកម្មទីលានវាយកូនគោល (Golf Course) ឱ្យមានប្រសិទ្ធភាព។

៤៖ ចំពោះវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) ដែលបានដាក់ចេញឱ្យអនុវត្តកន្លងមក ក្នុងនោះរួមមានវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក និងផ្លូវគោក សេវាកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យកាន់តែផុលផុស និងអនុវត្តឱ្យបានជាប្រចាំជាងមុនបន្ថែមទៀត តាមរយៈក្រុមការងារបានបង្កើតឡើង។

៥៖ រឹតបន្តឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងបរិវេណមូលដ្ឋានអាជីវកម្មនៅច្រកចូល ឬច្រកចេញ ដោយតម្រូវឱ្យមានការពិនិត្យវាស់កម្ដៅ លាងសម្អាតដៃ និងស្កេន QR CODE ទប់ស្កាត់កូវីដ១៩ (STOP COVID-19) និងមិនត្រូវអនុញ្ញាតឱ្យមានការជួបជុំប្រមូលផ្ដុំគ្នា។

៦៖ ស្នើបន្តរឹតបន្តឹងការបិទចំពោះប្រភេទអាជីវកម្ម សេវាកម្មទាំងឡាយណា ដែលកន្លងមកពុំត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មក្នុងដំណាក់កាលចូលរួមទប់ស្កាត់ការចម្លងដោយជំងឺកូវីដ១៩ ឱ្យបានជាប់ជាប្រចាំ។

៧៖ គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្ម រមណីយដ្ឋាន សហគមន៍ទេសចរណ៍ទាំងអស់ ត្រូវបង្កើនការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងដំណាក់កាលនេះ។ ការល្មើសនឹងបទបញ្ជា ត្រូវទទួលពិន័យទោសតាមបទប្បញ្ញត្តិជាធរមាន។

ខាងក្រោមនេះជាខ្លឹមសារលម្អិតរបស់ក្រសួងទេសចរណ៍៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |