ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ច្បាប់កូវីដ១៩ បង្កើតឡើងដើម្បីការពារជីវិតពលរដ្ឋ និងសុខភាពសាធារណៈ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ច្បាប់កូវីដ១៩ បង្កើតឡើងដើម្បីការពារជីវិតពលរដ្ឋ និងសុខភាពសាធារណៈ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» បង្កើតឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។ រីឯទោសបញ្ញត្តិ គឺដាក់សម្រាប់តែជនទុច្ចរិតដែលមានបំណងបង្កការចម្លងជំងឺតែប៉ុណ្ណោះ។

ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ។ ច្បាប់នេះ ត្រូវបានតាក់តែង និងបង្កើតឡើងក្នុងល្បឿនមួយដ៏ឆាប់រហ័សបំផុតចំពេលដែលប្រទេសកម្ពុជា កំពុងរីករាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ និងក្រោយពេលបានពិនិត្យឃើញថា ជនមួយចំនួនមិនគោរពតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ច្បាប់ដែលមាន៦ជំពូក និង១៨មាត្រា បានចែងពីការដាក់ទោសធ្ងន់ធ្ងរចំពោះជនមិនចូលរួមអនុវត្តន៍តាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ ដោយមានកម្រិតផាកពិន័យធ្ងន់ធ្ងរ និងដាក់ពន្ធនាគារផងដែរ។

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានប្រតិកម្មចំពោះការបង្កើតច្បាប់នេះ។ ពួកគេបានចាត់ទុកច្បាប់នេះថា ជាចេតនាមួយបន្ថែមទៀត ក្នុងការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

ក្នុងសេចក្តីថ្លែងការណ៍ការពារច្បាប់នៅវិមានព្រឹទ្ធសភា លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ច្បាប់នេះបានកសាងឡើងក្រោយពេលកម្ពុជា បានពើបប្រទះនឹងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺមួយមានសភាពស្រួចស្រាវធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ សេដ្ឋកិច្ចសង្គម និងបង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋផងដែរ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ច្បាប់នេះបង្កើតឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។

លោករដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈប្រជាជន។ ចំពោះទោសបញ្ញត្តិវិញយើងនិយាយជារួម ទោសបញ្ញត្តិនេះបង្កើតឡើង ដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិត ដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈតែប៉ុណ្ណោះ»

លោក កើត រិទ្ធ បានបញ្ជាក់បន្ថែមថា «សម្រាប់ប្រជាពលរដ្ឋដែលគោរពតាមវិធានការត្រឹមត្រូវរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាលធានាបានមិនឱ្យមានការឆ្លងរាលដាល ធ្វើឱ្យសហគមន៍របស់យើងអាចវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ ច្បាប់នេះអត់យកទៅអនុវត្តន៍ចំពោះពួកគាត់ទេ។ ទោសបញ្ញត្តិនេះ គេអនុវត្តន៍តែចំពោះជនខិលខូច ចំពោះជនទុច្ចរិត ដែលមានចេតនាធ្វើឱ្យសង្គមកម្ពុជាមានភាពវឹកវរតែប៉ុណ្ណោះ»

ឆ្លើយតបក្រុមសិទ្ធិមនុស្សដែលប្រតិកម្មនោះ លោក កើត រិទ្ធ បានចោទជាសំណួរថា បង្កើតច្បាប់ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ បង្កើតច្បាប់ដើម្បីកម្ចាត់ជនទុច្ចរិត តើខុសដែរអី?

សូមបញ្ជាក់ថា ច្បាប់ជំងឹកូវីដ១៩ ដែលដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែមីនា នេះ បានកំណត់ទោសបញ្ញត្តិធ្ងន់ធ្ងរ។

* មាត្រា៧៖ បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក កំណត់ថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន)រៀល ទៅ ១០,០០០,០០០ (ដប់លាន)រៀល កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។

* មាត្រា៨៖ បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល កំណត់ថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។

* មាត្រា៩៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ កំណត់ថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ កាលបើអំពើខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។

* មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១,០០០,០០០ (មួយលាន) រៀល ទៅ៥,០០០,០០០(ប្រាំលាន)រៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ ១០,០០០,០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥,០០០,០០០(ប្រាំលាន)រៀល ទៅ ២០,០០០,០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

* មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ កំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន)រៀល ទៅ ១០,០០០,០០០(ដប់លាន)រៀល។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០(ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |