ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ទីតាំងសង្ស័យកត់ឆ្នោតវៀតណាមនៅតែបើកទ្វារទទួលភ្ញៀវជាធម្មតាដោយមិនខ្វល់ពីកូវីដ១៩

ខណ្ឌទួលគោក៖ មហាជនកំពុងតែរិះគន់អជ្ញាធរសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ិច សុខឃឿន កំពុងតែប្រហឺននឹងបទបញ្ជារថ្នាក់លើ ដែលបណ្តោយឲ្យកើតមានល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋាន

ជាក់ស្តែងណាស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជារយ៉ាងមឺងមាត់ទៅលោក បុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ សហការជាមួយលោកមេប៉ុស្តិ៍ចុះទៅបង្ក្រាបទីតាំងកត់ឆ្នោតមួយកន្លែងដែលសង្ស័យមានលួចបង្កប់ឆ្នោតវៀតណាម ដែលស្ថិតនៅផ្លូវ ១៣៨ ផ្ទះលេខ១៦៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

តែលោកចៅសង្កាត់រូបនេះមិនបានចុះទៅបង្ក្រាបទេបែជាទៅខ្សិបឲ្យបិតទ្វារបានតែមួយថ្ងៃកន្លះហើយថតធ្វើរបាយការណ៍ភូតកុហក់ទៅលោក ឯក ឃុនដឿន អភិបាលខណ្ឌទួកគោក។

ម្ចាស់ទីតាំងកត់ឆ្នោតខាងលើបានបោះពាក្យថាខ្លួនបើករកសុីមានផ្កាយ២កាងនៅពីក្រោយដូចឆ្នេះហើយ ឋានៈត្រឹមលោកអភិបាលខណ្ឌទួលគោកធ្វើអ្វីមិនបានទេពិតជាខ្លាំងមែនទទឹមនិងជំងឺកូវីដ១៩កំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជាប្រមុខរាជរដ្ឋាភិបាលក៍បានបញ្ជារឲ្យបិតភោជនីដ្ឋាន ខារាអូខេ សាលារៀន និង តំបន់មួយចំនួនដែលងាយនិងពាក់ព័ន្ធ តែលោក បុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បែជាបណ្តោយឲ្យកើតមានការប្រមូលផ្តុំគ្នាទៅចាក់ឆ្នោតចេញចូលដូចហែរកឋិន។

សង្ឃឹមថាលោក ឯក ឃុនដឿន  នឹងមិនបណ្តោយឲ្យកើតមានរាល់ល្បែងសុីសងខុសច្បាប់ក្នុងទឹកដីនៃអាណាចក្រខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលលោក កំពុងតែគ្រប់គ្រងនាពេលបច្ចុប្បន្ន។ អត្ថបទ នាយភ្លុក ចេញផ្សាយថ្ងៃទី ០៩.០៣.២០២១

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |