ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រទេសចិនដែលឱ្យតម្លៃលើមិត្តភាពនិងសច្ចធម៌ ហើយហ៊ានទទួលខុសត្រូវ នឹងផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹមកាន់តែច្រើន ដល់ពិភពលោក

ប្រទេសចិនដែលឱ្យតម្លៃលើមិត្តភាពនិងសច្ចធម៌ ហើយហ៊ានទទួលខុសត្រូវ នឹងផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹមកាន់តែច្រើន ដល់ពិភពលោក

(ប៉េកាំង)៖ នៅអាទិត្យ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានបើកធ្វើសន្និសីទកាសែត។ ពេលថ្លែងអំពីការទូតរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២១ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ប្រទេសចិនដែលឱ្យតម្លៃលើមិត្តភាពនិងសច្ចធម៌ ហើយមានជំហររឹងមាំ អនុវត្តតាមគោលការណ៍ និងហ៊ានទទួលខុសត្រូវ ប្រាកដជានឹងផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹម កាន់តែច្រើនដល់ពិភពលោក ក៏ដូចជាបំពេញបន្ថែមនូវទំនុកចិត្ត និងកម្លាំងកាន់តែច្រើន ក្នុងការអភិវឌ្ឍរបស់បណ្តាប្រទេសនានាផងដែរ។

លោក វ៉ាង យី បានបន្តថា ប្រទេសចិននឹងអភិវឌ្ឍយ៉ាងសកម្មនូវ ទំនាក់ទំនងជាមេត្រីភាព ជាមួយបណ្តាប្រទេសទាំងឡាយ ដើម្បីបង្កើនការយល់ដឹងពីគ្នា ជាមួយពិភពលោកដោយឥតឈប់ឈរ។ ប្រទេសចិននឹងផ្តោតសំខាន់លើ យុគសម័យថ្មីបន្ទាប់ពី ការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងកសាងសហគមន៍រួមវាសនាសុខាភិបាល និងសុខភាពរបស់មនុស្សជាតិថែមទៀតផង។

ក្រៅពីនេះ ចិនក៏នឹងជំរុញការកសាង «ខ្សែក្រវាត់និងផ្លូវ» ដែលប្រកបដោយគុណភាពខ្ពស់ ហើយជំរុញសេដ្ឋកិច្ចពិភពលោកឱ្យស្តារឡើងវិញក្នុងពេលឆាប់ៗ ព្រមទាំងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលនៃអាកាសធាតុជាដើម និងជំរុញយ៉ាងសកម្មនូវកិច្ចកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី និងប្រកៀកស្មាជាមួយបណ្តាប្រទេសនានា ក្នុងការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |