ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

​វិសាខា និង​ព្រៃវែង​រក​បាន ១​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​រៀងខ្លួន

​វិសាខា និង​ព្រៃវែង​រក​បាន ១​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​រៀងខ្លួន

បាល់ទាត់៖ ក្នុង​ជំនួប​បើក​រដូវ​កាល​ថ្មីនៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ក្រុម​វិសាខា និង​ក្រុម​ក្មេងខ្ចី​ខេត្ត​ព្រៃវែង​បាន​ចែក ១​ពិន្ទុ​ម្នាក់​ជាមួយ​ក្រុម​ភ្ញៀវ​ដូចគ្នា ក្រោយ​បញ្ចប់​ការប្រកួត​ដ៏​តានតឹងកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ សម្រាប់​ក្រុម​វិសាខាគឺ​បាន​ប្រកួត​ស្មើ​ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេ​ម​ភូមិន្ទ ដោយ​លទ្ធផល ០០ នៅ​កីឡដ្ឋាន​ព្រី​នស៍កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែមីនា​ម្សិលមិញ។

ក្នុងជំនួប​បិទទ្វារដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩ នេះ ក្រុម​ទាំងពីរបាន​ព្យាយាម​សម្រុក​គ្នា​យ៉ាងខ្លាំង មិន​ចាញ់​បឹងកេត ប៉ះ​ណាហ្គា​វើ​ល​ដ៏​ឡើយ តែ​ក្រោយ​ចប់​ការប្រកួត ៩០​នាទីក្រុម​រកបាន ២៥​ពិន្ទុ​ស្មើគ្នាកាលពី​ឆ្នាំ​២០២០ មិនអាច​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ។​ រីឯ​ជំនួប​សប្ដាហ៍​ទី​១ របស់​ក្រុម​ទើប​ឡើងមក​បង្គ្រប់​កៅអី​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ គឺ​ក្លិប​បាល់ទាត់​ខេត្តព្រៃវែង​វិញបាន​ប្រកួត​ស្មើ​ក្រុម​ខ្លាំង​អង្គ​រថា​យ​ហ្គឺ​រ។ ការប្រកួត​ដ៏​តានតឹង​នេះ អង្គ​រថា​យ​ហ្គឺ​របាន​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុននៅ​នាទី​៣៨ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Eliel Da Cruz Guardiano ​ស្របពេល​ខេត្តព្រៃវែងក៏មាន​ឱកាស​វាយបក​ដែរ តែ​ធ្វើ​មិនបាន​សម្រេច។​

ចូល​វគ្គ​ទី​២ លេង​បាន ៥​នាទី ខ្សែប្រយុទ្ធ​វ័យ ១៨​ឆ្នាំ វុ​ធ តុលា ក៏​ឆក់​បាល់​បាន​ពី​ខ្សែការពារ​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ញាក់​ទាត់​បន្លោះ​ជើង​អ្នកចាំទី យី ប៊ុនហេង ជួយ​ឲ្យ​ក្រុម​ប្រមូលផ្ដុំ​ដោយ​យុវជន ​មាន​ប្រភពពី​ក្លិប​បាល់ទាត់​វិសាខា​នេះតាម​ស្មើ ១១ ហើយ​លទ្ធផល​នេះបាន​រក្សា​រហូតដល់​ចប់​ការប្រកួត ៩០​នាទី ដែល​នាំ​ឲ្យ​ក្រុម​ទាំងពីរ បាន​ត្រឹម​ចែកគ្នា ១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​នេះ។​ តាមរយៈ​លទ្ធផល​នេះដែរ បានធ្វើ​ឲ្យ​ក្រុម​ទាំង ៤ ឈរ​លេខ​រៀង​ទី​៥ ដល់​លេខ​រៀង​ទី​៨ ជា​បណ្ដោះអាសន្ន និង​មាន ១​ពិន្ទុ​ស្មើគ្នាតាម​ពីក្រោយ​ក្រុម​ភ្នំពេញ​ក្រោ​ន, គិរីវង់​សុខ​សែន​ជ័យ, ណាហ្គា​វើ​ល​ដ៏ និង​អគ្គិសនី​កម្ពុជា ដែល​ទទួលបាន​ជ័យជម្នះ​រៀងៗ​ខ្លួន ក្នុងជំនួប​បើក​រដូវ​កាល​ថ្មីកាលពី​ចុង​សប្ដាហ៍​កន្លងទៅ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |