ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បង្ហាញ​ឈ្មោះ​គ្រូ​បង្វឹក​ ៥​រូប និង​កីឡាករ​ ១៥រូប​ត្រៀមស៊ីហ្គេម ២០២១

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បង្ហាញ​ឈ្មោះ​គ្រូ​បង្វឹក​ ៥​រូប និង​កីឡាករ​ ១៥រូប​ត្រៀមស៊ីហ្គេម ២០២១

ប្រដាល់​​៖​ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡាប្រដាល់​គុន​ខ្មែរ ​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការ​ជ្រើស​រើស​គ្រូ​បង្វឹក និង​កីឡាករ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ក្នុង​នោះ​មាន​បេក្ខជន​ជា​ច្រើន​រូប​ឈរ​ឈ្មោះ​ រួម​ទាំង​អតីត​គ្រូ​បង្វឹក​ ២​រូប​ក្រុម​ជម្រើស​ជាតិ​២០២០​។​

ឯកឧត្ដម​ប្រធាន​បាន​បន្ត​ថា គណៈកម្មការ​ជ្រើសរើស​គ្រូ​បង្វឹក និង​កីឡាករ និង​រូប​ឯកឧត្ដម​ជា​ប្រធាន​ក៏បាន​សម្រេច​ជ្រើសរើស​គ្រូបង្វឹក ​៥​រូប​ត្រៀម​ហ្វឹកហាត់​កីឡា​គុន​ខ្មែរ​ ចូលរួម​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ២០២១​ លើក​ទី​៣១​ នៅ​ប្រទេស​វៀតណាម ​រួមមាន​លោកគ្រូ ហេង ប៊ុន​ឃីម, លោកគ្រូ​ជំនួយ សេន ប៊ុន​ថេ​ន, លោកគ្រូ​ជំនួយ ស៊ី​វុត្ថា, ក្រុម​ជម្រើសជាតិ​ថ្នាល ២០២០ លោកគ្រូ​ជំនួយ ឡៅ ស៊ី​ណាត និង​លោកគ្រូ​ជំនួយ​អតីត​មេដាយមាសស៊ីហ្គេម ឃុន ឌី​ម៉ា​។ ឯកឧត្តម តែម ម៉ឺន​ បាន​បន្ថែមទៀតថា កីឡាករ​គុន​ខ្មែរ​មាន ​១៥​រូប​ដូចជាកីឡាករ ភុ​ន ពិ​សិត ប្រកួត​ប្រភេទ​ទម្ងន់ ​៤៥​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ សៃ​នី សៃ​ណេ​ត ប្រកួត​ប្រភេទ​ទម្ងន់​ ៤៨​គីឡូក្រាម, ម្ចាស់​មេដាយប្រាក់​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ ខាំ ខ្លា​នាង ប្រកួត​ប្រភេទ​ទម្ងន់​ ៥១​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ រិ​ន ដា​វីត ប្រកួត​ប្រភេទ​ទម្ងន់ ​៥៤​គីឡូក្រាម, ក្រុម​ជម្រើសជាតិ​ថ្នាល ២០២០ កីឡាករ កាន់ ម៉េង​ហុង ប្រកួត​ប្រភេទ​ទម្ងន់ ​៥៤គីឡូក្រាម, ម្ចាស់​មេដាយសំរឹទ្ធ​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​កីឡាករ ប៊ុន គ​ន្ធា ប្រកួត​ប្រភេទ​ទម្ងន់ ​៥៧​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​ក្រុម​ជម្រើសជាតិ​ថ្នាល ២០២០​។​

កីឡាករ លី សុជាតិ ប្រកួត​ប្រភេទ​ទម្ងន់ ​៥៧​​គីឡូក្រាម, កីឡាករ​មាន​សក្តានុពល និង​កីឡាករ ឃុន បូរ៉ា ប្រកួត​ប្រភេទ​ទម្ងន់​ ៦០​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ សោម ពិសិដ្ឋ ប្រកួត​ប្រភេទ​ទម្ងន់ ​៦៣,៥០​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​កីឡាករ ប៉ោ ភា​រិ​ទ្ធ ប្រកួត​ប្រភេទ​ទម្ងន់​ ៦៣,៥០​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០។​ កីឡាករ ឡៅ ចិ​ត្ត្រា ប្រកួត​ប្រភេទ​ទម្ងន់​ ៦៧​​គីឡូក្រាម, ម្ចាស់​មេដាយសំរឹទ្ធស៊ីហ្គេមទាំង ​២​លើក កីឡាករ ប៊ុន​លន បញ្ញា ប្រកួត​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​កីឡាករ ឡៅ ចន្ទ្រា ប្រកួត​ប្រភេទ​ទម្ងន់​ ៧១​​គីឡូក្រាម, ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​ម្ចាស់​មេដាយសំរឹទ្ធស៊ីហ្គេមលើ​កទី​៣០៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |