ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុម​វេជ្ជសាស្ត្រ​ត្រូវ​គេ​រាយការណ៍​ថា ​ត្រូវ​បាន​វាយដំ​ដោយ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា

ក្រុម​វេជ្ជសាស្ត្រ​ត្រូវ​គេ​រាយការណ៍​ថា ​ត្រូវ​បាន​វាយដំ​ដោយ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា

​មី​យ៉ាន់​ម៉ា​៖ វីដេអូ​បាន​បង្ហាញ​ពី​កងកម្លាំង​សន្តិសុខ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​វាយដំ​ក្រុម​អ្នកស្ម័គ្រចិត្ត​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​។​ វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​វិទ្យុ​អាស៊ី​សេរី​ បង្ហាញ​ពី​បុគ្គលិក​ពេទ្យ​ចំនួន ៣​នាក់​ត្រូវ​បាន​ដឹក​អម ​ដោយ​ក្រុម​នគរបាល​តាម​រថយន្ត​សង្គ្រោះ ​ហើយ​បាន​លុតជង្គង់​មុន​ពេល​ត្រូវ​បាន​វាយ​ ដោយ​មន្ត្រី​ផ្សេងៗ​គ្នា​ជាច្រើន​នាក់ ខ្លះ​នៅ​ក្នុង​អង្គភាព​បង្ក្រាប​កុបកម្ម​។

វិទ្យុ​អាស៊ីសេរី (RFA)​ បាន​រាយការណ៍​ថា​ ឧប្បត្តិហេតុ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ពុធ ​នៅ​ទីក្រុងអូ​កាឡា​បា​ខាងជើង ​បន្ទាប់ពី​នគរបាល​បាន​បញ្ឈប់​រថយន្ត​សង្គ្រោះ​ របស់​ក្រុម​មនុស្សធម៌ Mon Myat Seik Htar​ ហើយ​បាន​បាញ់​បង្អួច​រថយន្ត​។​ អង្គការ​នេះ​ក៏បាន​រាយ​ការណ៍​ផង​ដែរ​ថា ​ក្រុម​គ្រូ​ពេទ្យ​ត្រូវ​បាន​នាំទៅ​ពន្ធនាគារ​មួយ​ នៅ​ជាយក្រុង​យ៉ាង​ហ្គោ​ន​។ ​វិទ្យុ​អាស៊ី​សេរី​បាន​និយាយ​ថា ​ឧបទ្ទវ​ហេតុនេះ​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​ CCTV​ ពី​ផ្លូវ​ក្នុង​តំបន់​លំនៅឋាន​មួយ​នៅ​ទីក្រុង​អូ​កាឡា​បា​ខាងជើង​។ សារព័ត៌មាន ​AP​ មិន​អាច​បញ្ជាក់​កាលបរិច្ឆេទ​ទីតាំង ​ឬ​ភាព​ត្រឹមត្រូវ​នៃ​រូបភាព​វីដេអូ​នោះ​បាន​ទេ​។

​វីដេ​អូ​នេះ​បាន​បញ្ចេញ​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថ្មីៗ​ របស់​វិទ្យុ​អាស៊ី​សេរី​អំពី​ការ​វាយដំ​របស់​នគរ​បាល ​ទៅលើ​បុគ្គលិក​ពេទ្យ​ បំផ្លាញ​ឧបករណ៍​ពេទ្យ​ និង​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន ​ជាទី​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ១៨នាក់​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា​នៅ​សប្ដាហ៍​នេះ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |