ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អភិបាលខណ្ឌទួលគោកបញ្ជារឲ្យចៅសង្កាត់ទឹកល្អក់១ទៅបង្ក្រាបឆ្នោតវៀតណាមបែជាទៅខ្សិបឲ្យបិតទ្វារមួយថ្ងៃសិន

ខណ្ឌទួលគោក៖ បន្ទាប់ពីទទួលបានព័ត៌មានពីលោក រក្សា អ្នកយកព័ត៌មានប្រចាំអង្គភាពសារព័ត៌មាន KNN news តាមTelegram កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ ថានៅផ្លូវ១៣៨ ផ្ទះលេខ១៦៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួកគោក  រាជធានីភ្នំពេញ សង្ស័យថាមានអ្នកលួចកត់ឆ្នោតវៀតណាមខុសច្បាប់ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បញ្ជារទៅលោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ រួមទាំងមន្ត្រីប៉ុស្តិ៍ចុះទៅបង្ក្រាបភ្លាម  តែលោកចៅសង្កាត់រូបនេះទំនងជាត្រូវរូវគ្នាជាមួយម្ចាស់ទីតាំងខាងលើ គ្រាន់តែទៅខ្សិបឲ្យបិតទ្វារបណ្តោះ អាសន្ន។

ទីតាំងកត់ឆ្នោតខាងលើបិតទ្វារបានតែ ២ ម៉ោង ទ្រាំមិនបានបើកដំណើរការវិញយ៉ាងរលូន លោក រក្សា ក៍ ផ្តល់ព័ត៌មានទៅលោក ឯក ឃុនដឿន ម្តងទៀតរួមជាមួយកន្ទុយលេខឆ្នោតវៀតណាម លោកអភិបាលខណ្ឌទួលគោក ក៍ បញ្ជារទៅលោក ប៉ិច សុខឃឿន ចៅសង្កាត់ម្តងទៀត។

លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានទទួលបញ្ជារយ៉ាងមុឺងមាត់ក៍ចុះទៅបង្ក្រាបតាមបទបញ្ជារតែលោកមិនបានចុះទៅបង្ក្រាបទីតាំងខាងលើនោះទេ បែជាចុះទៅបង្ក្រាបទីតាំងផ្សេងដែលលួចបង្កប់ចាក់ឆ្នោតវៀតណាមហើយរាយការណ៍ទៅលោក ឯក ឃុនដឿន ថាបានបង្ក្រាបរួចរាល់តាមបទបញ្ជារ។

ទីតាំងកត់ឆ្នោតខាងលើដែលសង្ស័យបង្កប់ឆ្នោតវៀតណាមបិតទ្វារបានតែមួយថ្ងៃកន្លះទេបន្ទាប់ពីមានអ្នកខ្សិបឲ្យបិតទ្វារសិនទៅចាំមើលសភាពការណ៍ថ្នាក់លើស្ងប់ស្ងាត់ចាំបើកបន្តរ។

នេះបើយោងតាមប្រភពពីអ្នកលក់កាហ្វេនៅក្បែរទីតាំងកត់ឆ្នោតខាងលើ  បានខ្សិបប្រាប់ថាទីតាំងកត់ឆ្នោតវៀតណាមមានច្រើនរាប់មិនអស់ក្នុងសង្កាត់ទឹកល្អក់១ តែទីតាំងនៅផ្លូវ១៣៨ ផ្ទះលេខ១៦៣ នេះបើកទទួលចាក់ច្រើនៗណាស់ក្នុងមួយថ្ងៃទទួលបានប្រាក់រាប់សិបលានរៀល ហើយមិនដែលមានប៉ូលិសណាចុះមកបង្ក្រាបទេគឺមានសុវត្ថិភាពតែម្តង។

ជាក់ស្តែងណាស់កាលពីរសៀលថ្ងៃទី០៤ខែមីនាឆ្នាំ២០២១លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ ដឹកនាំកម្លាំងប៉ុស្តិ៍ចុះទៅបង្ក្រាបបិទមួយទីតាំងនៅខាងលិចផ្ទះចាក់ឆ្នោតខាងលើ ចំណែកផ្ទះលេខ ១៦៣ ដែលសង្ស័យកត់ឆ្នោតវៀតណាម ក៍បើកដំណើរការឡើងវិញនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២១ បានយ៉ាងរលូន។ អត្ថបទ នាយភ្លុក ចេញផ្សាយថ្ងៃទី០៦ខែមីនាឆ្នាំ២០២១

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |