ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កម្មវិធី COVAX នឹងផ្តល់វ៉ាក់សាំងសរុប ២៣៧លានដូស ដល់បណ្តាប្រទេសចំនួន ១៤២ នៅត្រឹមចុងខែឧសភា ឆ្នាំ២០២១

កម្មវិធី COVAX នឹងផ្តល់វ៉ាក់សាំងសរុប ២៣៧លានដូស ដល់បណ្តាប្រទេសចំនួន ១៤២ នៅត្រឹមចុងខែឧសភា ឆ្នាំ២០២១

(ហ្សឺណែវ)៖ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ខ្លួននឹងផ្ដល់វ៉ាក់សាំងបង្ការ COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៣៧លានដូសដល់ប្រទេសចំនួន ១៤២ នៅត្រឹមចុងខែឧសភាខាងមុខ ខណៈកម្មវិធីមួយនេះកំពុងបង្កើនការផ្គត់ផ្គង់ កម្មវិធីចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ COVAX បានបញ្ជាក់ទៀតថា ការផ្ដល់វ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងវិទ្យាស្ថានស៊ែរឹម (Serum) របស់ប្រទេសឥណ្ឌា នឹងត្រូវធ្វើឡើងដោយចែកចេញជាពីរដំណាក់កាល និងមានរយៈពេល ០២ខែដាច់ដោយឡែកពីគ្នា។ ការផ្ដល់វ៉ាក់សាំងលើកទី ១ នឹងត្រូវធ្វើឡើងចាប់ពីខែកុម្ភៈដល់ខែមីនា និងលើកទី ២ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា COVAX គឺជាគំនិតផ្ដួចផ្ដើមមួយរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលមានគោលបំណងធានានូវការទទួលបាន វ៉ាក់សាំងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ កម្មវិធីនេះផ្ដោតជាសំខាន់លើបណ្ដាប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម ហើយហ្គាណាបានក្លាយជាប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំង COVID-19 ពីកម្មវិធី COVAX ហើយកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលវ៉ាក់សាំងនេះផងដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |